«រឿងនិទានខ្មោចទី៤» និទានដោយយុវវ័យមួយក្រុម
- 2016-01-22 13:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«រឿងនិទានខ្មោចទី៤» និទានដោយយុវវ័យមួយក្រុម
ចន្លោះមិនឃើញ
«ឯងដឹងទេ? ខ្ញុំអានរឿងខ្មោចបានជាង១០០០រឿង!!! នេះមិនរាប់ពីវីដេអូហូលីវូដ និងកុនថៃផងវ៉ី!» «អូយសូរិយា!!! ឯងក្លាយជាកំពូលអ្នកឯកទេសខាងខ្មោចហើយអ៊ីចឹង!» «និយាយគ្នាឱ្យហើយ! មិនឱ្យយករឿងកុនមកនិយាយ! គឺនិយាយពីបទពិសោធន៍ជាក់ស្តែងពិតៗ!!» ខ្ញុំបញ្ជាក់យ៉ាងមាំមួន។ «អូយខ្លាចណាស់!» នាងឈ្មោះមុំ ជាមិត្តម្នាក់ក្នុងចំណោមមិត្តទំាងបីរបស់ខ្ញុំដែលសុទ្ធតែជាស្រី។ អាមុំ អាកា និងអានី គ្នាយើងបួននាក់នៅអង្គុយក្រោយគេក្បែរតង់ គឺនៅជិតឆ្នេរមែនទែន ចំណែកអ្នករាល់គ្នា គេទៅរាំអស់ហើយ ឮភ្លេងមកល្វើយៗតែម្តង។ ក្នុងក្រុមខ្ញុំនេះ ខ្ញុំប្រុសតែម្នាក់ឯង ហើយឈ្មោះសូរិយាទៀត។ តាំងពីថ្នាក់អនុមក ត្រូវគេហៅថាខ្ទើយៗជានិច្ច តែខ្ញុំលែងប្រកាន់ហើយ។ «បើខ្លាច នៅឱ្យស្ងៀម! កុំដើររហេតរហូត! យប់នេះរឿងដំបូង គឺវេនខ្ញុំមុនគេ! សុំនិយាយរឿងពិតមួយ! រន្ធត់មែនទែនណ៎ា! កាលដែលខ្ញុំបានជួបជាមួយសង្សារទីពីររបស់ខ្ញុំ!» «ស្អីគេ? មីងសូរិយាឯងមានសង្សារដែរ? សង្សារប្រុសមែនអត់?!» អាកាឆ្លៀតពេលបង្អាប់ខ្ញុំ ខ្ញុំក៏សម្លុតវិញភ្លាម៖ «ស្តាប់អត់?!»
«អូខេៗ! និយាយឱ្យខ្លាចៗណា៎! មិនខ្លាច កុំនិយាយដឹងអត់?!» ខ្ញុំក៏ចាប់ផ្ដើម ….. រឿងហ្នឹងកើតឡើងនៅឆ្នាំ២០១៣។ កាលហ្នឹងខ្ញុំរស់នៅក្នុងខេត្តកែប សង្សារខ្ញុំអ្នករស់នៅទីនោះតំាងពីក្មេងៗមក។ ចំណែកហេតុការណ៍ដ៏ពិបាកបំភ្លេចនោះបានកើតឡើងនៅចុងសប្តាហ៍ដែលមិត្តភក្តិជិតស្និទ្ធរបស់គេមួយក្រុមបានសម្រេចចិត្តទៅជប់លៀងទទួលសញ្ញាប័ត្រ ម៉ោង៧កន្លះយប់។ ខ្ញុំមិនសូវទុកចិត្តសុវត្ថិភាពគេ ខ្ញុំក៏ទៅជាមួយ តាមពិតចិត្តខ្ញុំមិនចង់ទៅប៉ុន្មានទេ ព្រោះចង់មើលបាល់ជាង។ កន្លែងដែលពួកគេទៅ គឺផ្ទះលោកគ្រូម្នាក់ឈ្មោះជា ស្ថិតនៅជាយរាងឆ្ងាយពីគេ។ ដោយសារយប់ពេក ហើយមានមិត្តម្នាក់ស្រវឹងជ្រុលជិះម៉ូតូពិបាក យើងបានសម្រេចចិត្តគេងនៅទីនោះ ដោយលោកគ្រូបានសុំម្ចាស់ផ្ទះល្វែងមួយក្បែរគាត់ដែលផ្ទះនោះពី មុនមានគេជួលនៅតែបានចាក់សោជាងពីរអាទិត្យហើយ....
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ