ដឹង​មូលហេតុ​ធ្វើឲ្យ​តារា​បង្ហាញ​ម៉ូដ ផល ពៅវីរ័ត្ន មាន​រាង​ឡូយ​ហើយ

  • 2016-01-22 15:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ផល ពៅវីរ័ត្ន  ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​ទទួល​ស្គាល់​ថា​មាន​រូបរាង និង​មុខមាត់​ស្រស់​សង្ហារ ចំណែក​លោក​ធ្វើ​អ្វី​ខ្លះ​​ទើប​​ទទួល​បាន​រូប​សម្បត្តិ​អំណោយ​ទាន​បែបនេះ ឥឡូវ​ត្រូវ​បាន​ក្រុម​ការងារ Sabay កាលពី​​ម្សិលមិញ​តាមដាន និង​ដឹង​មូលហេតុ​​ហើយ​​ គឺ​​ដោយសារ​ការ​ហាត់ប្រាណ​ជា​ទៀតទាត់។

 

 

ផល ពៅវីរ័ត្ន ជា​តារា​ប្រុស​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ​មាន​ទីផ្សារ​ច្រើន​ផ្នែក​បង្ហាញ​ម៉ូដ សម្ដែង​ខារ៉ាអូខេ និង​ថត​សម្អាង​ការ​បាន​ច្រើន​ព្រោះ​តែ​លោក​មាន​រាង​សង្ហារ។ តាម​ការ​ស៊ើបសួរ​ដល់​ម្ចាស់​កន្លែង​ហាត់ប្រាណ គីម ហួរ បាន​និយាយ​ថា​តារា​សម្ដែង​រូប​នេះ​ហាត់ប្រាណ​​រាល់ថ្ងៃ រយៈពេល​ជាង ២ ឆ្នាំ​មក​ហើយ។

 

ចំណែក​សាមី​ខ្លួន​វិញ​ក៏​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​លោក​ពិតជា​ហាត់ប្រាណ​រាល់ថ្ងៃ​មែន អ្វី​ដែល​ពិសេស​មួយ​ទៀត​គឺ​លោក​ទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ៕

 

 
 
 
 
 
 
 
 
 
 
 

 

អត្ថបទ៖ទ្រី រ៉ាវី