ថៃ​ រក​ឃើញ​​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​​ MERS ទី​ពីរ

  • 2016-01-26 18:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ បាន​បញ្ជាក់​អះ​អាង​​​ថា ករណី​ជំងឺ​ MERS លើក​ទី​ពីរ​​​​បាន​កើត​ឡើង​​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ ក្រសួង​​​សុខាភិបាល​ថៃ។

 

​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ លោក Piyasakol Sakolsatayadorn បាន​ប្រាប់​ទៅ​សន្និសីទ​ព័ត៌មាន​ថា ​វីរុស​​ MERS (Middle East Respiratory Syndrome ) ត្រូវ​បាន​រក​ឃើញ​​​លើ​​បុរស​​​ជន​ជាតិ​អូម៉ង់ វ័យ​៧១ ឆ្នាំ​ម្នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាងកក កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

 

“បន្ទាប់​ពី​ជិះ​ឡាន​តាក់​ស៊ី​ទៅ​កាន់​សណ្ឋាគារ​មួយ គាត់​​ត្រូវ​​បាន​ទៅ​ត្រួត​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​ ហើយ​លទ្ធផល​បង្ហាញ​​ថា​គាត់​​​ផ្ទុក​​វីរុស​​ MERS។ ករណី​នោះ​ត្រូវ​​បាន​រក​ឃើញ​ភ្លាម​ៗ ដូច​នេះ សាធារណជន​​​កុំ​​ឲ្យ​មាន​ការ​ភ័យ​ព្រួយ"។ លោក Piyasakol Sakolsatayadorn បាន​ប្រាប់​ទៅ​សារព័ត៌មាន។

 

លោក​រដ្ឋមន្ត្រី​​បាន​បន្ថែម​ទៀត​ថា មនុស្ស​ចំនួន​៣៧ នាក់​ទៀត​ ត្រូវ​បាន​​តម្រូវ​ឲ្យ​ពិនិត្យ​មើល​ ដើម្បី​រក​មើល​ខ្លាច​ក្រែង​មាន​ជំងឺ​​ខាង​លើ​ដែរ ក្នុង​នោះ​​មាន​ទាំង​កូន​ប្រុស​បុរស​ជន​ជាតិ​អូម៉ង់​ដែល​បាន​ធ្វើ​​ដំណើរ​ជា​មួយ​ប៉ា​គេ​មក។

 

ករណី​ជំងឺ​ MERS លើក​ទី​១នៅ​ថៃ ត្រូវ​បាន​​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​លើ បុរស​អ្នក​ជំនួញ​ជន​ជាតិ​អូម៉ង់​ម្នាក់ ប៉ុន្តែ​​បុរស​បាន​ជា​រួច​ផុត​ពី​ជំងឺ៕

 

ចុចអាន៖ កូរ៉េ​​​ខាង​ត្បូង​ ប្រកាស​ថា​​អស់​ជំងឺ​​ MERS ហើយ​​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ coconuts, reuters​​​​

អត្ថបទថ្មី