Kagawa ​លេង​​​បាល់​ទល់​នឹង​ក្មេង​៣០​នាក់ ញាក់​​​ដាច់​១​តារាង

  • 2016-01-27 20:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shinji Kagawa ​ខ្សែ​បម្រើ​​​ក្រុម​ Borussia Dortmund ​បាន​បង្ហាញ​​ពី​បច្ចេកទេស​ញាក់​បាល់​យ៉ាង​អស្ចារ្យ​ ​ដោយ​អូស​ញាក់​ដាច់​ក្មេងៗ​ជា​ច្រើន​នាក់​ មុន​នឹង​ចូល​បញ្ចូល​ទី​បាន​សម្រេច។

 

 

​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន វ័យ​២៦​ឆ្នាំ​រូប​នេះ ​បាន​​លេង​បាល់​តែ​ម្នាក់​ឯង ទល់​នឹង​ក្រុម​ Hyogo Dream Team ​ដែល​មាន​ក្មេងៗ​សិស្ស​សាលា​៣០​នាក់ ​ក្នុង​ការ​ប្រកួត​​សម្ដែង​ដើម្បី​​សប្បុរសធម៌​មួយ។ ​ដោយ​ចាប់​ផ្ដើម​​ពី​ចំណុច​កណ្ដាល​តារាង​ Kagawa ​​បាន​អូស​ញាក់​ដាច់​ក្មេងៗ ដែល​មាន​ជើង​តូចៗ​​ជា​ច្រើន និង​បាន​ស៊ុត​បញ្ចូល​ទី ថែម​ទាំង​រត់​អបអរ​​ទៀត​ផង។

 

 

នេះ​មិន​មែន​ជា​លើក​ទី​១ សម្រាប់​អតីត​ខ្សែ​បម្រើ​ក្រុម​ Manchester United រូប​នេះ ពោល​គឺ​កាល​​ខែ​ធ្នូ ឆ្នាំ​២០១៣ ក៏​រូប​គេ​ធ្លាប់​លេង​ជាមួយ​ក្មេងៗ​ចំនួន​៥៥​នាក់​ផង​ដែរ។

 

​Kagawa ​ស៊ុត​ឲ្យ​ Dortmund ​៤​គ្រាប់​ហើយ​នៅ​ Bundesliga ​រដូវ​កាល​នេះ ​ក្នុង​នោះ​ Assists បាន​៦​ដង បង្កើត​ឱកាស​ឲ្យ​ដៃ​គូ​បាន​៣២​ដង និង​បាន​ជួយ​ឲ្យ​ Dortmund ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ចាញ់​ក្រុម​លេខ​១ Bayern Munich ​៨​ពិន្ទុ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព​៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី