រក​ឃើញ​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ The Battleground cyber café

  • 2016-01-29 17:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៦​ ទើប​តែ​កន្លង​ផុត​ទៅ​នេះ​ ហាង​អ៊ិនធឺណេត​ The Battleground cyber café​ ដែល​មាន​ទី​តាំង​ផ្ទះ​លេខ​ 119b​ ផ្លូវ​ 371​ សង្កាត់​បឹងទំពន់​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ បាន​​រៀប​ចំ​ការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង​ប្រចាំ​ណេត​ក្នុង​សេវា​កម្សាន្ដ​AK2​​ដែល​ជា​វិញ្ញាសា​កីឡា​អេឡិចត្រូនិក​មួយ​ឈាន​​មុខ​គេ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

 

 

ការ​ប្រកួត​ត្រូវ​បាន​ជ្រើស​រើស​យក​វគ្គ​ Boom Mode ដែល​ជា​វគ្គ​មួយ​ដ៏​ពេញ​និយម​ និង​ស្មើភាព​បំផុត​សម្រាប់​យក​មក​ធ្វើ​ការ​ប្រកួត​។ វគ្គ​នេះ​បែង​ចែក​ជា​២​ក្រុម គឺ​មួយ​ក្រុម​ខាង​​ទប់​ និង​មួយ​ក្រុម​ទៀត​ខាង​សម្រុក ដូច្នេះ​វា​ពឹង​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ត​ និង​សហការ​គ្នា​បាន​ល្អ​ ​ទើប​អាច​ទទួល​បាន​ជោគ​ជ័យ​បាន។ ក្រោយពី​ធ្វើ​ការប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ​​រវាង​ក្រុម​ចូល​រួម​ជា​ច្រើន​ ទើប​រក​ឃើញ​ម្ចាស់​ជើង​ឯក​គឺ Team Over.Com និងជើងឯករង​ Team 5Noob។

 

 

 

 

អត្ថបទ៖ ណាំ សុធា