រឿងពិតដែលមនុស្សភាគច្រើនមិនបានដឹងពីប្លាស្ទិកពពុះដ៏ពេញនិយម
- 2016-01-30 14:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតដែលមនុស្សភាគច្រើនមិនបានដឹងពីប្លាស្ទិកពពុះដ៏ពេញនិយម
ចន្លោះមិនឃើញ
ប្លាស្ទិកមានខ្យល់ឬ Bubble Wrap ប្រហែលជាអ្នកធ្លាប់ឃើញតាំងពីនៅកុមារ និងធ្លាប់លេងវា។ ប្លាស្ទិកដែលបញ្ចូលខ្យល់ម្ដុំៗដូចពពុះ ត្រូវបានផលិតឡើងសម្រាប់ដាក់ខ្ចប់ ឬទ្រាប់ទប់ទំនិញជាឧបករណ៍អេឡិចត្រូនិក ឬទំនិញផ្សេងៗទៀត ដែលផុយស្រួយងាយបាក់បែក។ ប៉ុន្តែ អ្នកដឹងទេថាដំបូងឡើយ គេមិនមែនផលិតវាឡើងក្នុងបំណងទ្រាប់ការពារទំនិញនោះទេ។
តាមការពិត ជ័រប្លាស្ទិកប៉ោងៗដូចពពុះ ឬ Bubble Wrap ត្រូវបានគេផលិតឡើងដំបូងក្នុងគោលបំណង ធ្វើជាប្លាស្ទិកផុសៗសម្រាប់រចនាបិទជញ្ជាំង ជាការបង្កើតរបស់ លោក Alfred Fielding និង លោកMarc Chavannes ក្នុងឆ្នាំ១៩៥៧។ ក្រោយមកគំនិតនោះបានបរាជ័យ ប៉ុន្តែពួកគាត់រកឃើញថា Bubble Wrap អាចប្រើសម្រាប់ខ្ចប់សម្ភារៈផ្សេងៗបានដោយវាមានពពុះខ្យល់សម្រាប់ទប់សម្ភារៈ។
ប្រវត្តិប្លាស្ទិក Bubble Wrap ខាងលើ ត្រូវបានសរសេរបង្ហាញដោយលោក Joey Green ចំណែកអ្នកនាំពាក្យតំណាង ក្រុមហ៊ុន Sealed Air Corporation ដែលជាក្រុមហ៊ុនផលិត ប្លាស្ទិក Bubble Wrapក៏បានទទួលស្គាល់ថា ដំបូងឡើងគេផលិតវាជាប្លាស្ទិកបិទជញ្ជាំងមែន៕
ចុចអាន៖ អ្នកណាខ្លះធ្លាប់យកថង់ប្លាស្ទិកធ្វើបាល់ទាត់លេងតាមវាលស្រែ?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ huffingtonpost