ខេមរៈ ភូមិន្ទ និង ខាន់ ឈិត ត្រៀមចេញបទថ្មី ប្រជែងរៀមច្បង
- 2016-02-02 13:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេមរៈ ភូមិន្ទ និង ខាន់ ឈិត ត្រៀមចេញបទថ្មី ប្រជែងរៀមច្បង
ចន្លោះមិនឃើញ
លោក ខេមរៈ ភូមិន្ទ និង លោក ខាន់ ឈិត បានប្រាប់ថា ឆាប់ៗខាងមុននេះ អ្នកទាំង២ មានបទចម្រៀងជាច្រើនបទ ចេញលក់នៅលើទីផ្សារ ដើម្បីប្រជែងតារាចម្រៀងរៀមច្បង។
បទចម្រៀងរបស់អ្នកទាំងពីរដែលត្រៀមចេញនោះ អាចនៅចន្លោះដើម ខែ កុម្ភៈ ឬ មិនា ខាងមុខនេះ ហើយបទចម្រៀងទាំងនោះ ចេញលក់ក្នុងផលិតកម្មផ្សេងគ្នា ត្បិតអី តារាចម្រៀងទាំង២រូបនេះ មិនមែននៅផលិតកម្មរួមគ្នាឡើយ។
តារាចម្រៀងតែងតែតុបតែងខ្លួនតាម លោក ខេមរៈ សិរីមន្ត គ្រប់វិនាទី លោក ខេមរៈ ភូមិន្ទ ទើបបានក្លាយជាតារាចម្រៀងរបស់ ផលិតកម្ម HD បានប្រាប់ថា បទចម្រៀងរបស់ខ្លួនមានចំនួន៣បទ ក្នុងនោះ មានកន្រ្ទឹម១បទ ញាក់១បទ និង ស្លូ ១បទ ដោយបច្ចុប្បន្នបានថតរួចរាល់ហើយ ខាងផលិតកម្មកំពុងតែត្រួតពិនិត្យចំណុចខ្វះខាតខ្លះ។
ភូមិន្ទ រំពឹងទុក្ខថា បទចម្រៀងដែលនឹងបើកទំព័រអាជីពដំបូង ក្នុងអាជីពជាតារាចម្រៀងរបស់ខ្លួននេះ នឹងជួយបង្កើនប្រជាប្រិយភាពរបស់ខ្លួនជាក់ជាមិនខាន។ ការដែលមានក្ដី រំពឹងបែបនេះ ក៏ព្រោះតែលោកធ្លាប់យកបទចម្រៀងទាំងនោះ ច្រៀងនៅតាមខនសឺតកន្លងមក មានការគាំទ្រ ច្រើនគួរសម។
ចំណែកលោក ខាន់ ឈិត មានមុខមាត់ស្រដៀងតារាចម្រៀង ខាន់ ជេមស៍ ម្នាក់ទៀតតារាចម្រៀងថ្មីរបស់ផលិតកម្ម BBL បានប្រាប់ថា ខ្លួនក៏មានបទចម្រៀងថ្មីចំនួន២បទ ដែរត្រៀមចេញដើម ខែ កុម្ភៈ ឬ មីនា ខាងមុខ។ ដោយបទចម្រៀងទាំងនោះ គឺជាបទ ស្លូ បែបមនោសញ្ចេតនា។ ខាន់ ឈិត ក៏ទើបតែក្លាយជា តារាចម្រៀងក្នុង ផលិតកម្មBBL ផងដែរ តារាចម្រៀងមានកំណើតមកពីខេត្តបាត់ដំបងម្នាក់នេះ ធ្លាប់មានបទចម្រៀងក្នុងផលិតកម្ម BBL ចំនួន៨បទរួចមកហើយ។
លោក ខាន់ ឈិត ក៏ដូចជា លោក ខេមរៈ ភូមិន្ទ សុទ្ធតែ រំពឹងថា ទៅថ្ងៃអនាគត ក្រោយពីខ្លួនមានបទចម្រៀងចេញកាន់តែច្រើន នោះប្រជាប្រិយភាពរបស់លោក ច្បាស់ជាត្រូវបានទស្សនិកជនទទួលស្គាល់ដូចតារាចម្រៀងល្បីៗជាក់ជាមិនខាន៕
អត្ថបទ៖ ខុត សីហា