រឿង​ភាគ​កូរ៉េ​​ល្បី​ៗ​ទាំង​៥ និយាយ​ពី​ស្នេហា​​របស់​សិស្ស​មហា​វិទ្យាល័យ

  • 2016-02-03 13:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​របស់​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​​ដែល​និយាយ​ពី​ជីវិត​ស្នេហា​របស់​សិស្សានុសិស្ស​​ពេល​រៀន​​ថ្នាក់​មហា​វិទ្យាល័យ។

១ Love Rain

 

ភាគ​​ដំបូង​ៗ​​របស់​រឿង​ភាគ "Love Rain” នាំ​​ទស្សនិកជន​ឲ្យ​ទស្សនា​​រឿង​និទាន​ស្នេហា​​​ដែល​ឆ្លង​ឧបសគ្គ​ជា​ច្រើន​របស់​និស្សិត In Ha និង Yoon Hee ដែល​សម្ដែង​ដោយ Jang Geun Suk និង Yoona។ បើ​ទោះ​បី​ជា​ខំ​ពុះ​ពារ​យ៉ាង​ណា​ក៏​ដោយ​តែ​អ្នក​ទាំង​២​នៅ​តែ​មិន​អាច​ជួប​គ្នា​ដដែល​នៅ​ចុង​ក្រោយ។

២ Sungkyungkwan Scandal

 

Kim Yoon Hee(Park Min Young) មិន​ត្រឹម​តែ​ស្រស់​ស្អាត​ថែម​ទាំង​ឆ្លាត​វាង​វៃ​ទៀត​ផង តែ​ដោយ​សារ​តែ​ផ្នត់​គំនិត​ចាស់​បុរាណ ដូច​នេះ​ហើយ​មនុស្ស​ស្រី​​នៅ​ពេល​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន​នោះ​ទេ។ អាស្រ័យ​ហេតុ​នេះ នាង​ត្រូវ​បន្លំ​ខ្លួន​ជា​ប្អូន​ប្រុស​របស់​ខ្លួន​​ដើម្បី​ចូល​រៀន​នៅ​មហា​វិទ្យាល័យ Sungkyungkwan។ នៅ​ទី​នេះ​ដែរ ​នាង​បាន​​បង្កើត​ចំណង​ស្នេហា​ជាមួយ​និស្សិត​ប្រុស Lee Sun Joon(Yoo Chun)។

៣ Heartstrings

 

 

រឿង​ភាគ​មួយ​នេះ​និយាយ​ពី​ជីវិត​សិស្ស​មហាវិទ្យាល័យ​វិចិត្រ​សិល្បៈ​មួយ។ Heartstrings នាំ​អារម្មណ៍​ទស្សនិកជន​ទៅ​កាន់​រឿង​ស្នេហា​ក៏​ដូច​ជា​ចំណង់​ចំណូល​ចិត្ត​ដែល​មិន​ចេះ​សាបសូន្យ​របស់​យុវវ័យ​ជំនាន់​ថ្មី។ នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មើល​ទៅ​មាន​តែ​​ពណ៌​ផ្កា​ឈូក​នេះ សិស្ស​តន្ត្រី​បុរាណ Lee Kyu Won(Park Shin Hye) បាន​លង់​ស្នេហ៍​នឹង​តន្ត្រីករ​សម័យ Lee Shin(Jung Yong Hwa)។

៤ Cantabile Tomorrow
 

តារា​សម្ដែង Joo Won និង Shim Eun Kyung បាន​នាំ​មក​​ឲ្យ​ទស្សនិកជន​នូវ​ផ្ទាំង​ទស្សនីយភាព​ស្នេហា​ដ៏​ផ្អែម​ល្ហែម​រវាង​និស្សិត​ចម្រៀង​២​នាក់​គឺ Cha Yoo Jin និង Seol Nae Il នៅ​ក្នុង​រឿង​ភាគ Cantabile Tomorrow។

​៥ Reply 1994

 

Reply 1994 គឺ​ជា​វគ្គ​ទី​២​ដែល​ស្ថិត​នៅ​ក្នុង​បណ្ដុំ​រឿង "Reply” ដ៏​ពេញ​និយម​របស់​ប៉ុស្តិ៍​ទូរទស្សន៍ tvN។ រឿង​នេះ​វិល​ជុំវិញ​ជីវិត​គ្រួសារ​ក៏​ដូច​ជា​ស្នេហា​របស់​និស្សិត​ស្រី​ប្រុស​នៅ​ក្នុង​ឆ្នាំ ១៩៩៤ នា​សតវត្ស​មុន៕

 

ចុចអាន៖រឿង​ភាគ​កូរ៉េ​ល្បី​ៗ​​ពី​ជីវិត​សិស្ស​វិទ្យាល័យ ដែល​មើល​ហើយ​បំភ្លេច​មិន​បាន

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing