បញ្ជី​ទូក​ធ្វើ​ដំណើរ​ពី​ក្រុង​ព្រះសីហនុ​ទៅកាន់​កោះ​រ៉ុង

  • 2016-02-11 16:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូក​លឿន​ក្រុងព្រះសីហនុ (Sihanoukville Speed Ferry) ពី​ផែ​សិរិនឌីភីធី (Serendipity Beach Pier)​ ទៅកាន់​កោះរ៉ុង​អាច​ធ្វើ​ដំណើរ​បាន​តាមរយៈ​​ក្រុមហ៊ុន Speed Ferry Cambodia ដែល​ចេញ​ដំណើរ​ជា​រៀងរាល់ថ្ងៃ​ពី​ក្រុង​ព្រះសីហនុ​នៅ​ម៉ោង​ ៨ ព្រឹក​ និង​១:៣០នាទីរសៀល ពី​កោះរ៉ុង​ទៅកាន់​ក្រុង​ព្រះសីហនុ​នៅ​ម៉ោង​១០ព្រឹក​ និង ៤រសៀល ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា​ ២ម៉ោង និង​សំបុត្រ​ដាក់​លក់​​ក្នុង​តម្លៃ​ ២០ដុល្លារ​ សម្រាប់​ទាំង​ទៅ​ទាំង​មក​។

 

 

ជាមួយគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​មាន​ Luxury Speedboat ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ​៣០នាទីប៉ុន្មាន។​ ដោយឡែក​ តារាង​ពេល​វេលា​ត្រូវការ​ទាក់​ទង​ទៅកាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​។

 

ចំណែក​ឯ​ក្រុមហ៊ុន​ TBC វិញ ក៏​មាន​ធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុទៅ​កាន់​កោះរ៉ុង​ជាប្រចាំ​ថ្ងៃផង​ដែរ។ មាន​ចាប់​ធ្វើ​ដំណើរ​ពី​ម៉ោង​​៩ព្រឹក​ ១២ថ្ងៃត្រង់​ និង​២.៤៥នាទីរសៀល និង​ត្រឡប់​មកវិញ មាន​ម៉ោង​ ១០.៣០នាទីព្រឹក ១រសៀល និង​៤រសៀល ដោយចំណាយពេល​៤០នាទីក្នុង​ការធ្វើ​ដំណើរ និង​មាន​លក់​សំបុត្រ​ក្នុង​​តម្លៃ ២០ដុល្លារ​ក្នុង​ម្នាក់​ទាំង​ទៅ​ទាំង​មក។

 

ក្រឡេក​មក​មើល​ក្រុមហ៊ុន iSpeed Fast Ferry ធ្វើ​ដំណើរ​ពី​ក្រុង​ព្រះសីហនុ​ទៅកាន់​កោះរ៉ុង​ និង​ពី​កោះរ៉ុង​ទៅ​កាន់​ក្រុង​ព្រះសីហនុ​ជា​រៀងរាល់​ថ្ងៃ និង​ចំនួន ​៤ដង​ក្នុង​មួយថ្ងៃ ដែល​មាន​ទូក​ពីរ​ប្រភេទ​ផ្សេងគ្នា​គឺ Slow Boat Ferry និង Party Boat ដែល​ចំណាយ​ពេល​ប្រមាណជា ២ ម៉ោង​។ អ្វី​ដែល​ពិសេស​សម្រាប់​ Party Boat មាន​ផ្តល់​ជូន​នូវ​អាហារ​ប៊ូហ្វេ​ថ្ងៃត្រង់ និង​ភេសជ្ជៈ៕

 

 

 
 

 

អត្ថបទ៖ កើត​ ចន្ទ្រា