រំឭកអនុស្សាវរីយ៍ថតរឿង "ស៊ុនអ៊ូខុង" កម្សត់កម្រកាលពី៣០ឆ្នាំមុន
- 2016-02-11 17:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឭកអនុស្សាវរីយ៍ថតរឿង "ស៊ុនអ៊ូខុង" កម្សត់កម្រកាលពី៣០ឆ្នាំមុន
ចន្លោះមិនឃើញ
៣០ ឆ្នាំកន្លងផុតទៅ ភាពយន្ត "ស៊ុនអ៊ូខុង" ស៊េរីឆ្នាំ ១៩៨៦ បានក្លាយជារឿងភាគមួយដែលមិនអាចបំភ្លេចបានក្នុងយុវភាពរបស់មនុស្សជាច្រើន។
ពេលវេលាពិតជាមិនចាំអ្នកណាពិតមែន ទើបតែមើលថ្ងៃមុនសោះ រឿងភាគ "Journey To The West” បានចេញចាក់ផ្សាយបាន ៣០ ឆ្នាំមកហើយ។ សព្វថ្ងៃនេះ បច្ចេកវិទ្យាមានភាពរីកចម្រើនច្រើន តួសម្ដែងមិនចាំបាច់ត្រូវថតគ្រប់ឈុតឆាកនោះទេ។ ផ្ទុយមកវិញ កាលពីសតវត្សមុន ដោយសារតែថវិកានៅមានកម្រិតគួបផ្សំនឹងបច្ចេកវិទ្យានៅមានភាពអន់ថយ ដូចនេះហើយគ្រប់តួសម្ដែងទាំងអស់ត្រូវថតគ្រប់ឈុតដោយខ្លួនឯង។
ក្នុងឱកាសរឿង "ស៊ុនអ៊ូខុង" ចេញផ្សាយបាន ៣០ ឆ្នាំ អ្នកថតរឿង Zhang Bo An បានចែករំលែករូបភាពក្រៅឆាករបស់រឿង "Journey To The West” នៅលើបណ្ដាញសង្គមរបស់ខ្លួន ហើយបានធ្វើឲ្យទស្សនិកជនជាច្រើននឹកដល់យុវភាពរបស់ពួកគេ៕ អ្នកគាំទ្រមួយចំនួនបានបានបញ្ចេញមតិថា ពួកគេឥលូវមានគ្រួសារនិងកូនអស់ហើយតែនៅតែមើលរឿងភាគមួយនេះ នៅពេលទំនេរ ព្រោះវាធ្វើឲ្យពួកគេនឹកឃើញកុមារភាពដែលធ្លាប់អង្គុយមើលទូរទស្សន៍សខ្មៅជាមួយអ្នកជិតខាង៕
មើមយិនស៊ិនត្រូវឆ្នៃឡើងពីប៉ិកគក់
ដោយសារតែពេលនោះ ភាពយន្តមិនត្រូវបានផលិតច្រើនដូចសព្ចថ្ងៃ ដូចនេះហើយ ប្រជាជនបានសំរុកទៅមើលគេថតនៅពេលក្រុមការងារចុះទៅថតនៅក្នុងស្រុកភូមិរបស់ពួកគេ។
ចុចអាន៖កុំកុំ ត្រចៀកកាំ និង ចៀវៃ បង្ហាញសមត្ថភាពពិសេសថ្ងៃចូលឆ្នាំថ្មី
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖vnexpress