វិជ្ជបុត្រ គ្រោង​ដឹក​ដៃ​ស្រី​ស្អាត​៣នាក់ ដើរ​រកលុយ​នៅ អូស្ត្រាលី

  • 2016-02-11 21:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ លោក​គ្រោង​នាំ​តារា​ចម្រៀង​​ស្រី​ ៣នាក់ ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា។

 

 

ស្រី​ស្អាត​ទាំង៣នាក់​ដែល  វិជ្ជបុត្រ គ្រោង​យក​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលីនោះ​មាន ២នាក់​ជា​តារា​ចម្រៀង​​របស់​ផលិតកម្ម​M  គឺ​កញ្ញា អេណា និង កញ្ញា អែមមី ចំណែក​ម្នាក់​ទៀត​ ជា​តារា​ចម្រៀង​នៅ តាម​បៀហ្គាឌិន ​មិន​ចាំ​ឈ្មោះ។ លោក វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា  ក្រុម​របស់​ខ្លួន​ទៅ​​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី មាន​​រយៈ​ពេល​៥ សប្ដាហ៍ ដោយ​គ្រោង​ចេញ​ទៅ​នៅ​ថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៦។ Sponsor ​ដែល​​ធានា​ទៅ​​មាន​ឈ្មោះ​ថា "សមាគម​ខ្មែរ​អូស្ត្រាលី" ។

 

តាម​ការ​លើក​ឡើង​របស់ វិជ្ជបុត្រ តារា​ចម្រៀង​ទាំង​អស់​ដែល​ចេញ​ទៅ​ច្រៀង​នេះ មិន​ទទួល​យក​​ប្រាក់​កម្រៃ​ទេ  ពោល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ ទុក​សម្រាប់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ទាំង​អស់។ បន្ថែម​ពី​លើ​នេះ ម្ចាស់​បទ “ពីរជំហានលើវិថីមួយ" បញ្ជាក់​ថា សម្រាប់​លោក​ខ្លួន​ឯង​ផ្ទាល់ ទោះ​បាន​ប្រាក់​ធីប​ពី​ប​ង​ប្អូន​ខ្មែរ ក៏​លោក​មិន​យក​ធ្វើ​ជា​របស់​ខ្លួន​ឡើយ សុខ​ចិត្ត​បរិច្ចាគ​សម្រាប់​ការងារ​សប្បុរស​ធម៌​ខាង​លើ។

 

តារា​ចម្រៀង​មាន​កំណើត​មក​ពី​ស្រុក បាភ្នំ ​ខេត្ត​ព្រៃវែង​ម្នាក់​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ​​​ម្ចាស់ Sponsor "សមាគម​ខ្មែរ​អូស្ត្រាលី"  ស្គាល់​ជឿ​ទុកចិត្ត បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ជា​អ្នក​​សម្រេច​ជ្រើស តារា​ស្រី​ទាំង៣នាក់​ខាង​លើ​យក​ទៅ​ច្រៀង ហើយ​បច្ចុប្បន្ន​ឯកសារ បាន​រៀបចំ​រួច​រាល់​អស់ រង់ចាំ​តែ​ថ្ងៃ​ចេញ​ដំណើរ​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ក៏​ដូច​ជា តារា​ចម្រៀង​​​​ស្រី​ទាំង៣នាក់ កំពុងតែ​ហាត់​សម​បទ សម័យ​ដើម ដូច​ជា រាំ​វង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំឡាវ​ជា​ដើម ដើម្បី​ឲ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ៕

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី