យុវវ័យ​នាំ​គ្នា​លេង​ហ្គេម​យក​សំបុត្រ​ទស្សនា​ភាពយន្ត​ឥត​គិត​ថ្លៃ

  • 2016-02-16 17:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ជា​ច្រើន បាន​មក​ជួប​ជុំ​គ្នា​នៃ​ថ្ងៃ​ទី ១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដោយ​ពួក​គេ​មួយ​ចំនួន​មក​ដើម្បី​ចូល​រួម​លេង​ហ្គេម​កម្សាន្ត​ដើម្បី​ទទួល​បាន​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​ល្បី​ៗ​ពីរ​រឿង​នៅ​រោងភាពយន្ត Platinum Cineplex ។

 

ភាពយន្ត​ទាំង​ពីរ​រឿង​ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​នេះ មាន​មួយ​រឿង​ជា​ភាពយន្ត​ប្រទេស​ថៃ និង​មួយ​រឿង​ទៀត គឺ​រឿង "Deadpool” ដែល​កំពុង​ពេញ​និយម។ តាម​លោក ព្រីដា និល​ខ័ណ្ឌ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Spy ដែល​ជា​ម្ចាស់​រៀប​ចំ​កម្មវិធី​ខាង​លើ បាន​ប្រាប់​ថា យុវវ័យ​ដែល​មក​ចូល​រួម​ក្នុង​កម្មវិធី​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ មាន​ចែក​ជា​ពីរ​ផ្នែក ទី​១ យុវវ័យ​ដែល​ជា Fans របស់ Spy និង​ទី​២ ជា​យុវវ័យ​ទូ​ទៅ។

 

 

“Fans របស់​យើង គាត់​ចុះ​ឈ្មោះ​តាម​ហ្វេសប៊ុក គាត់​បាន​សំបុត្រ​ដោយ​ស្វ័យ​ប្រវត្តិ។ ឯ​យុវវ័យ​ទូទៅ គាត់​ត្រូវ​ចូល​លេង​ហ្គេម ហើយ​អ្នក​ចូល​លេង គឺ​បាន​ទទួល​សំបុត្រ​កុន​ទាំង​អស់"។ លោក និលខណ្ឌ។

 

 

តាម​ការ​គូស​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ទីផ្សារ​ដដែល បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​យុវវ័យ​ប្រមាណ​ជា ង ១៤០ បាន​ចូល​រួម​លេង​ហ្គេម​កម្សាន្ត​ឈ្នះ​សំបុត្រ​កុន​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​លោក​។ "អ្វី​ដែល​យើង​បាន​ធ្វើ គឺ​គ្រាន់​តែ​ចង់​ឲ្យ​មិត្ត​យុវវ័យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ប៉ុណ្ណោះ។ អីចឹង​ហើយ បាន​យើង​ម៉ៅ​រោងភាពយន្ត​ទាំង​៣​ជូន​ពួក​គាត់​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​តែ​ម្ដង"។

 

 

 

 

ក្រៅ​ពី​កម្មវិធី​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​បាន​ចូល​រួម​លេង​ក្នុង​កម្មវិធី​ខាង​លើ លោក ព្រីដា និលខ័ណ្ឌ ប្រាប់​ថា លោក​ក៏​ឆ្លៀត​បង្ហាញ​ជូន​តារា​ចម្រៀង​ដែល​ជា​ជយលាភី Spy Guys and Girls ជំនាន់​ទី​៣​ដែរ។ លោក បន្ត​ថា ក្រុមហ៊ុន​របស់​លោក កំពុង​ដំណើរ​ការ​ផលិត​បទ Original Song សម្រាប់​ពួក​ផង​ដែរ។

 

 

"ការ​ផលិត​ជិត​បាន​សម្រេច សង្ឃឹម​ថា យុវវ័យ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ នឹង​ជួយ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​ទាំង​អស់​គ្នា"។ វិល​មក​ការ​ប្រកួត​របស់​យុវវ័យ​វិញ កម្មវិធី​មាន​ច្រើន​របៀប​សាមញ្ញ។ សូម​ទស្សនា​ខ្លះ​ៗ​តាម​វីដេអូ​ខាង​ក្រោម។

 

 

 

ជយលាភី Spy Guys and Girls ជំនាន់​ទី​៣​

 

 

 

អត្ថបទ៖ ទារិកា