ផល ពៅវីរ័ត្ន ថា​រូបរាង​​មិន​ទាន់​ឥតខ្ចោះ អត់​ចេញ​ទៅបរទេស​

  • 2016-02-18 18:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ​ថា ផល ពៅវីរ័ត្ន គឺជា​តារា​ម៉ូដែល​រូបរាង​ស្រស់​សង្ហា តែ​សម្រាប់​សាមី​ខ្លួន​វិញ​បែរ​ជា​និយាយ​ថា​រូបរាង​លោក​ប៉ុណ្ណេះ​មិន​ទាន់​សង្ហា​គ្រប់គ្រាន់​ និង​ល្អឥតខ្ចោះ សម្រាប់​ចេញ​ទៅ​ដើរ​ម៉ូដ​នៅ​បរទេស​ឡើយ។

 

 

និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ខាង​លើ​ថ្លែង​ប្រាប់​បែប​នេះ ក្រោយ​មាន​ភ្នាក់ងារ​ទាក់ទង​តារា​នៅ​ប្រទេស​ថៃ​ ធ្លាប់​មក​ទាក់ទង​រូប​លោក​ឲ្យ​ទៅ​ដើរ​ម៉ូដ​នៅ​ទី​នោះដែរ។ តែ  រ័ត្ន បែរ​ជា​បដិសេធ និង​បាន​បញ្ជាក់​ហេតុផល​ថា "ធម្មតា​ទេ​អូន ពេល​មាន​គេ​ទាក់ទង​ឲ្យ​ទៅ​ដើរ Show នៅ​ក្រៅ​ប្រទេស​ចឹង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ តែ​បង​មិន​ទៅ​ទេ ព្រោះ​បង​គិត​ថា​រូបរាង​បង​មិន​ទាន់​ល្អឥតខ្ចោះ​ដូច​តារា​ម៉ូដែល​របស់​គេ​ឡើយ។”

 

តារា​មាន​ស្រុក​កំណើត​នៅ​រាជធានី​​ភ្នំពេញ​រូប​នេះ បន្ត​ទៀត​ថា ​បើ​ចេញ​ទៅ​ដើរ​ម៉ូដ​នៅ​ក្រៅ​មែន ទាល់​តា​លោក​មាន​រូបរាង​សង្ហា​ជាង​នេះ ជាពិសេស​គឺ​សាច់ដុំ​ពោះ​ត្រូវ​តែ​មាន Six pack ទើប​មើល​ទៅ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បរទេស។ តែ​បើ​ទៅ​ពេល​នេះ​ គឺ​មាន​តែ​នាំ​ឲ្យ​បាក់​មុខ​ប្រទេស​កំណើត​ទេ។ "ខ្ញុំ​ចង់​ចេញ​ទៅ ហើយ​ឲ្យ​បរទេស​កោតសរសើរ​ខ្មែរ​យើង​ថា ​មាន​ទាំង​សមត្ថភាព និង​រូប​សម្បត្តិ​គ្រប់គ្រាន់​មិន​ចង់​ចេញ​ទៅ​ឲ្យ​និយាយ​ថា​ខ្មែរ​អន់​ទេ។” ផល ពៅវីរ័ត្ន បន្ថែម។

 

 

ផល ពៅវីរ័ត្ន បាន​រៀបរាប់​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​ថា​ ខ្លួន​មាន​កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៧០ គីឡូក្រាម និង​មាន​សាច់ដុំ​ពោះ Four pack ហើយ​លោក​កំពុងតែ​ព្យាយាម​ហាត់ប្រាណ​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បាន Six pack ដើម្បី​ឲ្យ​មាន​រូបរាង​ត្រូវ​ស្តង់ដារ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី