Axis Residences ណែនាំ​បច្ចេកវិទ្យា​បរិស្ថាន​បៃតង​សម្រាប់​ទីផ្សារ​ខុនដូន​នៅ​កម្ពុជា​

  • 2016-02-23 21:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រុមហ៊ុន Spring CJW Development Pte Ltd មាន​មោទនភាព​ក្នុង​ការ​ណែនាំ​ខុនដូ អ៊ែកស៊ីស រេស៊ី​ដិន​ស៊ីស (Axis Residences) ថា​ជា​ខុន​ដូ​ឈាន​មុខ​គេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​បញ្ចូល​បច្ចេកវិទ្យា​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ (​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​) ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន​។

 

ដោយ​ហេតុ​នេះ ខុនដូ Axis Residences នឹង​ក្លាយ​ជា​ខុនដូ​ដំបូង​គេ​បង្អស់ និង​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​មាន​បញ្ចូល​បច្ចេកវិទ្យា​បរិស្ថាន​បៃតង​នេះ ដែល​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​អតិថិជន​ទាំង​លើ​ការ​ទទួល​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព​ ព្រម​ទាំង​ការ​កាត់​បន្ថយ​តម្លៃ​​លើ​ការ​ប្រើប្រាស់​អគ្គិសនី និង​ការ​ថែទាំ​បរិក្ខារ​អគ្គិសនី​។ នេះ​ក៏​ជា​ការ​ប្រសើរ​ផង​ដែរ​សម្រាប់​ម្ចាស់​លំនៅ​ឋាន​ដែល​បាន​ដឹងថា​លំនៅដ្ឋាន​របស់​ខ្លួន​ត្រូវ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នៃ​ការ​រំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក​ទាំង​មូល ក៏​ដូចជា​រួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​មាន​បរិស្ថាន​ស្អាត​ជាង​មុន​នា​សតវត្ស​ថ្មី​នេះ​ផងដែរ​។​

 

 

អាស៊ីអាគ្នេយ៍​ជា​តំបន់​ទទួល​នូវ​ពន្លឺ​ព្រះអាទិត្យ​ដ៏​ស្រស់​ស្អាត​ជា​រៀង​រាល់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​តំបន់​ដែល​មាន​អំណោយ​ផល​ក្នុង​ការ​ទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ បច្ចុប្បន្ន​នេះ ថៃ​កំពុង​នាំ​មុខ​គេ​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​បរិមាណ​ថាមពល​ ពន្លឺ​ព្រះអាទិត្យ​របស់​ថៃ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត​។ បើ​គិត​ពី​សក្តានុពល​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ថៃ វា​ស្ថិត​នៅ​ទាប​ជាង​អាមេរិក​នៅ​ឡើយ​ ប៉ុន្តែ​វា​នាំមុខ​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​ Spring CJW Development Pte Ltd មាន​គោល​បំណង​ដើម្បី​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​ដំបូង​គេ​បង្អស់​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ដំណោះស្រាយ​បរិស្ថាន​បៃតង​ប្រកប​ដោយ​និរន្តរភាព​ និង​ការ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​ខាង​មុខ​នេះ​។

 

 

SolarPVExchange (Cambodia) គឺ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក៏​ជា​ទីផ្សារ​អនឡាញ​ដំបូង​បង្អស់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប្រែប្រួល​យ៉ាង​ខ្លាំង​ជាមួយ​នឹង​វេទិកា​ផ្គូផ្គង​ និង​ផ្ដល់​មូលនិធិ​ទ្រង់ទ្រាយ​ធំ ដោយ​ធ្វើ​ការ​រួម​បញ្ចូល​រវាង​ម្ចាស់​អ្នក​ដំឡើង (​អ្នក​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​) និង​ក្រុម​អ្នក​វិនិយោគ​ផង​ដែរ​។ ដោយ​ផ្អែក​លើ​លក្ខណៈ​អនឡាញ​នេះ បាន​អនុញ្ញាត​ឲ្យ​អ្នក​ទាំងអស់​គ្នា​អាច​ចូល​រួម​ជាមួយ​វេទិកា​ទាំង​មូល​ដែល​បំពេញ​បាន​យ៉ាង​​ល្អ​នូវ​តម្រូវការ​អតិថិជន ដោយ​ការ​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នាពេល​បច្ចុប្បន្ន ព្រម​ទាំង​ដំណើរ​ការ​ហិរញ្ញប្បទាន​។ បច្ចុប្បន្ន​ SolarPVExchange (Cambodia) ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​​ពិភាក្សា​ជាមួយ​អតិថិជន​ជាច្រើន​នៅ​កម្ពុជា រួម​មាន​មន្ទីរពេទ្យ​ ធនាគារ និង​រោងចក្រ​ដើម្បី​នាំ​មក​នូវ​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចូល​ក្នុង​កម្ពុជា និង​ចូល​ទៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

 

 

SolarPVExchange (Cambodia) នឹង​សាងសង់​ និង​រចនា​ជា​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​បរិមាណ​ថាមពល 217 kW សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ថ្មី​បំផុត​នៃ​ក្រុមហ៊ុន Spring CJW Development Pte,Ltd. នោះ​គឺ​គម្រោង​ខុនដូ Axis Residences នៅ​ក្នុង​​រាជធានី​ភ្នំពេញ​។ ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​គម្រោង​ខុន​ដូ Axis Residences នឹង​អនុញ្ញាត​​អតិថិជន​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ខុន​ដូ ដូចជា​កន្លែង​ហាត់​ប្រាណ​នៅ​ក្នង​អគារ អាង​ហែល​ទឹក​ដ៏​ប្រណិត​ធំៗ​ចំនួន​៤ បន្ទប់​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ បន្ទប់​សម្រាប់​លេង​ហ្គេម និង​កន្លែង​ទទួល​ភ្ញៀវ​ដែល​ផ្គត់ផ្គង់​ដោយ​ថាមពល​អគ្គិសនី​ដើរ​ដោយ​​ពន្លឺ​អាទិត្យ​ប្រកប​ដោយ​និរន្តរភាព​ និង​បរិស្ថាន​ស្អាត​។​

 

 

​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ដំបូល​នៃ​ខុនដូ​នេះ អាច​មាន​សមត្ថភាព​បង្កើត​ថាមពល​ផ្គត់ផ្គង់​ដល់​ម៉ាស៊ីន​ត្រជាក់​១៤​គ្រឿង ដែល​ជា​ប្រព័ន្ធ​ត្រជាក់​របស់​កន្លែង​ហាត់​ប្រាណ​នៅ​ក្នុង​អគារ បន្ទប់​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ បន្ទប់​កម្សាន្ត​របស់​កុមារ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​នៃ​ខុន​ដូ Axis Residences​។ ម្យ៉ាង​ទៅ​វិញ​ទៀត​ ថាមពល​ដែល​ផលិត​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​រហូត​ដល់​ទៅ ១១១ គ្រឿង​នៃ​ម៉ាស៊ីនបូមទឹក​សម្រាប់​អាង​ហែល​ទឹក និង​ផ្ទះ​របស់​អតិថិជន​នៃ​ខុនដូ Axis Residences​ ផងដែរ​។​

 

​ដោយ​ការ​ប្រើប្រាស់​ថាមពល​កកើត​ថ្មី​ពី​ព្រះអាទិត្យ អតិថិជន​នៃ​ខុនដូ អ៊ែក​ស៊ីស​រេស៊ី​ដេនស៊ីស​ទាំង​អស់​នឹង​ទទួល​បាន​ប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​នៃ​សេវាកម្ម​ថែទាំ​បរិក្ខារ​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន ក៏​ដូចជា​ការ​កាត់​បន្ថយ​ការ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៃ​ខុន​ដូ​ទាំងមូល​។ ថាមពល​បរិស្ថាន​បៃតង​ដែល​បង្កើតឡើង​ពី​ដំបូល​ខុន​ដូ Axis Residences នឹង​កាត់បន្ថយ​ការ​ភាយ​ឧស្ម័ន​កាបូនិច ​(CO2) ដែល​មាន​តម្លៃ​ស្មើ​​នឹង​ដើមឈើ​ចំនួន ៣.២២២ ដើម​ជា​រៀងរាល់ឆ្នាំ​។​

 

 

​ខុន​ដូ Axis Residences គឺ​ជា​ខុន​ដូ​ឈាន​មុខ​គេ​បង្អស់​សម្រាប់​ការ​អភិវឌ្ឈ​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​កម្ពុជា ហើយ​ Axis Residences ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការ​ច្នៃប្រឌិត​ដូច​នេះ​នឹង​ក្លាយជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ខុន​ដូ និង​អាគារ​ពាណិជ្ជកម្ម​នាពេល​អនាគត​ដោយ​រាប់​បញ្ចូល​នៃ​ការ​ពិចារណា​ទៅ​លើ​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ដែល​មាន​និរន្តរភាព​ទៅ​ក្នុង​និម្មាបនកម្ម​របស់​ខ្លួន​នីមួយៗ​។​

 

អតិថិជន​ដែល​បាន​ទិញ​ខុន​ដូ Axis Residences នឹង​ទ​ទូល​បាន​ភាព​រីក​រាយ​ជាមួយ​នឹង​របៀប​រស់នៅ​បែប​បរិស្ថាន​ស្អាត និង​ពណ៌​បៃតង​យ៉ាង​ស្រស់​បំព្រង ​ហើយ​ប្រកប​ដោយ​ភាព​មាន​ទំនួល​ខុស​ត្រូវ​។ ដូច្នេះ​សូម​កុំឲ្យ​ឱកាស​ដ៏​ល្អ​មួយ​នេះ​កន្លងផុតទៅ​។

 

 

សូម​ចុច​ទីនេះ​ដើម្បី​ទស្សនា​អគារ​គំរូ Inquire today and visit the world-class showroom ខណៈ​ដែល​ត្រូវ​បាន​កោតសរសើរ​នឹង​ដោយ​គុណភាព លោក​អ្នកនឹង​ទទួល​បាន​ការ​សំណេះសំណាល​ជាមួយ a few of our very own Cambodia’s celebrities…

 

Developer:

 

 

SPRING CJW DEVELOPMENT Office Address: 522/03 Sothearos Blvd, Tonle Bassac, Phnom Penh www.springcjw.com/axis

 

Sales Agency: ESTATE AGENT LICENSE: EV-15-99

 

 

#1, St. 273, Toul Sangke, Russey Keo, Phnom Penh, Cambodia. Head Office: (855) 10 988 888 info@c21gaduda.com www.c21garuda.com www.facebook.com/garuda.realty

 

អត្ថបទ៖ ពាណិជ្ជកម្ម​