លម្អិតរៀន​​បង្កើត Domain Name ពី Godaddy ឈាន​បង្កើត​វេបសាយ​

  • 2016-02-24 16:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​ចង់​បង្កើត Website មួយ​ឬ​ចង់​បាន Domain សម្រាប់ Blog របស់​អ្នក អ្នក​ច្បាស់​ជា​ត្រូវការ​ទិញ Domain Name ជា​មិនខាន។

 

ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​ទិញ Domain ពី​វែបសាយ Godaddy។ មុន​​ឈាន​ចូល​ដល់​វិធី​ទិញ Domain នឹង​ពន្យល់​ពី​ចម្ងល់​ខ្លះៗ​ជា​មុន​សិន។

 

ក. តើ Domain Name ជា​អ្វី?

 

=> Domain Name ជាឈ្មោះរបស់ website ឬជាអាស័យដ្ឋានវែបសាយ។ ឧទាហរណ៍៖ www.youtube.com www.facebook.com www.appletipz.com www.sabay.com

 

ខ. តើ​យើង​ត្រូវ​ជ្រើសរើស Domain Name យ៉ាង​ដូចម្ដេច?

 

=> Domain Name ដែល​ល្អ​គឺ​ខ្លី ងាយស្រួល​ចាំ និង​មាន​អត្ថន័យ​គ្រប់គ្រាន់​ដែល​សមស្រប​ទៅនឹង​អត្ថបទ​ដែល​បង្ហោះ។

 

គ. តើ​យើង​អាច​ទិញ​វា​តាមណា?

 

=> យើង​អាច​ទិញ Domain Name តាម​រយៈ​វែបសាយ​ដែល​ជឿ​ទុកចិត្ត​បាន​ដូចជា៖ www.godaddy.com www.domain.com www.namecheap.com

 

បន្ទាប់​ពី​បាន​បកស្រាយ​នូវ​ចម្ងល់​ខ្លះៗ​ហើយ ឥឡូវ​ដល់​ពេល​ Sabay នឹង​បង្ហាញ​ពី​វិធី​ទិញ​តាម godaddy វិញ​ម្ដង។ ដើម្បី​ទិញ Domain បាន​យើង​ត្រូវការ៖ _ កាត​ធនាគារ​ដូចជា​កាត Visa, Master... _ គណនេយ្យ Godaddy ដែល​អាច​បង្កើត​បាន​នៅ​ទីនេះ៖ www.godaddy.com

 

វិធី​ទិញ​គឺ​ងាយស្រួល​បំផុត​ដោយ៖

 

ទី១៖ បើក www.godaddy.com ហើយ Log in ចូល​គណនី​របស់​អ្នក ទី២៖ វាយ​ឈ្មោះ Domain ដែល​អ្នក​ចង់បាន ទី៣៖ ចុច​ពាក្យ​ថា "Select" ទី៤៖ អ្នក​នឹង​នាំ​ទៅ​កាន់​ទំព័រ​ថ្មី​មួយ ជាមួយ​ជម្រើស​ផ្សេងៗ។ ប្រសិន​បើ​អ្នក​ចង់បាន​សូម​ចុច​ទៅ​លើ​វា ទី៥៖ ចុច​ពាក្យ​ថា "Continue to Cart" ទី៦៖ ត្រង់​ប្រអប់ Term យើង​អាច​ជ្រើសរើស​រយៈ​ពេល​ដែល​យើង​ចង់​ប្រើ។ Unit Price: តម្លៃ​ក្នុង 1 ឆ្នាំ Subtotal: តម្លៃ​សរុប ( Unit Price X Term = Subtotal ) Total Cost: តម្លៃ​សរុប​ទាំងអស់​ដែល​យើង​ត្រូវបង់ ទី៧៖ ចុច​ពាក្យ "Proceed to Checkout" ទី៨៖ វាយ​បញ្ចូល​ឈ្មោះ អាសយដ្ឋាន អ៊ីមែល និង​កាត​របស់​យើង ទី៩៖ ចុច "Continue" ជា​ការ​ស្រេច!!

 

សូម​ទស្សនា Video ខាងក្រោម​ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត !!

 

 

អត្ថបទ៖ ឡេងឆាយ