ហ្គេមកូនខ្មែរបង្ហាញខ្លួននៅជប៉ុន
- 2014-09-18 00:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមកូនខ្មែរបង្ហាញខ្លួននៅជប៉ុន
ចន្លោះមិនឃើញ
ក្រុម Osja Studio បានយកហ្គេមរបស់ខ្លួនទៅបង្ហាញនៅប្រទេសជប៉ុន ក្នុងកម្មវិធីពិព័រណ៌ Tokyo game show 2014 នៅទីក្រុងតូក្យូ។
លោក ជួ ប៊ុនសេង សហស្ថាបនិកក្រុម Osja Studio ដែលពេលនេះកំពុងស្ថិតនៅប្រទេសជប៉ុនបានឲ្យដឹងថា នៅក្នុងពិព័រណ៌ Tokyo game show 2014 លោកបានយកហ្គេមចំនួនពីរដែលក្រុមលោកបង្កើតយកទៅបង្ហាញក្នុងនោះមានហ្គេម Asva The Monkey និងហ្គេមយក្សអរ។
លោកបន្តថា នេះជាលើកទីពីរហើយដែលក្រុមលោកមានឱកាសយកហ្គេមដែលក្រុមលោកបង្កើតឡើងយកទៅចូលរួម ក្នុងពិព័ណ៌ដ៏អស្ចារ្យនេះ។
ក្នុងអារម្មណ៍លោកបង្ហាញទឹកចិត្តថា ក្រៅពីមានមោទនភាពចំពោះក្រុម ការចូលរួមនេះក៏ជួយលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យផលិតហ្គេមនោះដែរ។
កម្មវិធី Tokyo Game show 2014 ជាពិព័រណ៌ហ្គេមដ៏ធំ ដែលមានការតាំងបង្ហាញស្នាដៃហ្គេមរបស់ Developer មកពីជុំវិញពិភពលោក។ កម្មវិធីនេះមានរយៈពេលពីរថ្ងៃ ហើយដែលនឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃស្អែក។
ព័ត៌មានបន្ថែម Sabay នឹងផ្សាយជូននៅថ្ងៃស្អែក។
អានអត្ថបទ៖ ការពិតលេងហ្គេមមានប្រយោជន៍អីចឹងទេ!
អានអត្ថបទ៖ ហ្គេមខ្មែរ សុក និង សៅមានលើ Windows Phone Store ហើយ
អត្ថបទ៖ ដារ៉ាឆានី
រូបភាព៖ ផ្តល់ឲ្យ