ប្លង់​​រឿង១ ភុល សុវណ្ណ​ដានីន សម្លាប់​មនុស្ស​អស់១ភូមិ

  • 2016-02-26 13:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ភុល សុវណ្ណដានីន បាន​ថ្លែង​ឲ្យ Sabay ដឹង​ថា ខ្លួន​ទើប​តែ​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ដោយ​ក្នុង​រឿង​​នោះ លោក​គឺ​ជា​តួឯក​​មាន​ចិត្ត​សាហាវយង់ឃ្នង​ម្នាក់ រហូត​ដល់​ហ៊ាន​សម្លាប់​អស់​ប្រជាជន​១​ភូមិ។

 

 

 

 

ខ្សែភាពយន្ត​ដែល​តារា​សម្ដែង ភុល សុវណ្ណដានីន  បាន​ថត​នោះ​​ មាន​ចំណង​ជើង​ថា "ទង់​ព្រលឹង" ដែល​ជា​វណ្ណកម្ម​របស់​ផលិតកម្ម "រេដ ភីកឈ័រ "។ លោក ដានីន បាន​ឲ្យ​ដឹង​ថា ក្នុង​ខ្សែភាពយន្ត​នោះ  លោក​គឺ​ជា​តួឯក​កាច​ម្នាក់ មាន​ឈ្មោះ​ថា "អាបុត្រ" ដែល​ត្រូវ​​ជា​កូន របស់​តារា​សម្ដែង ទេព រិនដារ៉ូ។

 

 

លោក​បាន​រៀប​រាប់​ត្រួសៗ​ឲ្យ​ដឹង​ថា ដោយសារតែ​ខ្លួន ត្រូវ​បាន​ប្រជា​ការងារ​ភូមិ​ធ្វើ​បាប​​ខ្លាំង​ពេក ថ្ងៃ​មួយ លោក​បាន​ទៅ​រៀន មន្តអាគម រួច​ក៏​​​​បាន​ក្លាយ​ជា​គ្រូ​ធ្មប់ រួច​ហើយ​បាន ចេញ​សម្លាប់​នាអ្នក​ភូមិ​តែ​ម្ដង។ ការ​​សម្លាប់​នោះ ដានីន មិន​បាន​ទៅ​ដោយ​ខ្លួន​ឯង​ឡើយ គឺ​លោក​បាន​បញ្ជា​ខ្មោច​ឲ្យ​ទៅ​សម្លាប់។ ដោយសារតែ​ចង់​ឲ្យ​ភូមិ​មួយ​នោះ ក្លាយ​ជា​ភូមិ​អត់​មនុស្ស​រស់​នៅ  ក្នុង​ប្លង់​ធំ​នោះ​ លោក​បាន​សម្លាប់ នាក់​ភូមិ​ចោល​​ទាំង​អស់​តែ​ម្ដង។

 

 

ដានីន សូម​មិន​អធិប្បាយ​ច្រើន​ជាង​នេះ​ឡើយ ព្រោះ​​ខ្លាច​ប៉ះពាល់​ដល់​ផ្ទៃ​រឿង​ទាំង​មូល។តាម​ការ​ឲ្យ​ដឹង​​រឿង"ទង់​ព្រលឹង" បាន​ថត​បញ្ចប់​រួច​រាល់​ហើយ​នៅ​យប់​មិញ​នេះ​នៅ​ភ្នំ​បាសិត បន្ទាប់​ពី​ដំណើរ​ការ​ថត​ប្រហែល​១ខែ​មក។

 

 

 

 

ដានីន សង្ឃឹម​ថា តាម​រយៈ​ខ្សែភាពយន្ត​ខាង​លើ​នឹង​ជួយ​ឲ្យ​ប្រជាប្រិយភាព​របស់​ខ្លួន​ងើប​ឡើង​វិញ​ជាក់​ជា​មិន​ខាន បន្ទាប់​ពី​ខ្លួន​បាន​​​អាក់ខាន​​មួយ​រយៈ ដោយសារតែ​ជាប់​រវល់​ជា​មួយ​ការងារ​ជា​មន្ត្រី​ប៉ូលិស។

 

 

កន្លង​មក លោក ភុល សុវណ្ណដានីន  ធ្លាប់​​បាន​ថត​ខ្សែភាពយន្ត​ជាង​១០រឿង​មក​ហើយ បន្ទាប់​ពី​តារា​រូប​នេះ​​ បាន​បោះ​ជំហាន​ចូល​សិល្បៈ​​កាល​ពី​ឆ្នាំ ២០០៧ មក។ ឆាប់ៗ​ខាង​មុខ​នេះ លោក​បាន​បង្ហើប​ថា គ្រោង​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​ទៀត​តែ​សូម​​លាក់​សិន ព្រោះ​ខាង​ផលិតកម្ម​មិន​ទាន់​ឲ្យ​ប្រកាស​ ដោយ​រង់ចាំ​ធ្វើ​ពិធី​ក្រុងពាលី​​​រួចសិន៕

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា ​​

រូបថត៖ ផ្ដល់ឲ្យ