មានផលិតកម្មជ្រកភ្លាម Dj កូនកណ្ដុរ ត្រៀម៤បទ វាយលុកទីផ្សារ
- 2016-03-01 15:41:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានផលិតកម្មជ្រកភ្លាម Dj កូនកណ្ដុរ ត្រៀម៤បទ វាយលុកទីផ្សារ
ចន្លោះមិនឃើញ
លោក ជុំ ផានិត ហៅ DJ កូនកណ្ដុរ បានបង្ហើបប្រាប់ Sabayថា បច្ចុប្បន្នលោកមានផលិតកម្មជ្រកដូចគេដូចឯងហើយ បច្ចុប្បន្នមានចម្រៀងចំនួន៤បទ ដើម្បីវាយលុយទីផ្សារក្នុងរដូវចូលឆ្នាំខ្មែរខាងមុខនេះ។
DJ កូនកណ្ដុរ ចូលច្រៀងក្នុងផលិតកម្ម"កាលីប" ដោយត្រូវបានគេដឹងថា មានសុទ្ធតែកំប្លែង និងDJ ជាច្រើននាក់ច្រៀងនៅក្នុងផលិតកម្មនោះ ដូចជាអ្នកខាត់ សុឃីម នាយក្រឹម លោក ដួង សុខគា នេន ទុំ នាយ ប៊ុម នាយ ពាង ជាដើម។
DJ កូនកណ្ដុរ ប្រាប់បន្តថា បទចម្រៀង៤បទដែលខ្លួនបានចម្រៀងនិងថត MV រួចហើយនោះ ជាប្រភេទបទ កន្ទ្រឹម រាំវង់ និង ម៉ាឌីហ្សុន ដូចជាបទ"កន្ទ្រឹមDJ", បទ"ស្រីសរសាច់ខ្ចី", បទ"រាំវង់ស្គរដី" និង បទ"ប្ដីខ្ញុំយ៉ាប់ណាស់" ហើយក៏មាន១បទ ច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងស្រីម្នាក់តែលោកមិនចាំឈ្មោះ។
និយាយដោយមិនលាក់លៀមតារាដែលធ្លាប់រងគ្រោះ១ឆ្នាំស្លាប់សមាជិកក្នុងក្រុមគ្រួសាររហូតដល់៥នាក់ ក្នុងហេតុការណ៍ផ្សេងគ្នាម្នាក់នេះប្រាប់ថា បទចម្រៀងទាំងនោះ មិនមែនជាមេឡូឌីថ្មីទាំងអស់នោះឡើយ ភាគច្រើនជាបទចាស់ៗ យកមកកែភ្លេងថ្មី ហើយមួយចំនួនទៀតជាបទយកពីបរទេសយកមកកែភ្លេងថ្មីដូចគ្នា។
ជាង៥ឆ្នាំមកហើយ លោកជុំ ផានិត ហៅ DJ កូនកណ្ដុរ បានបោះជំហានលើវិថីសិល្បៈ ជាមួយនឹងការងារជាតារាសម្ដែង ក៏ដូចជាDJ ជាដើម។ ជាមួយគ្នានោះ លោក ក៏ធ្លាប់ផលិតបទចម្រៀងផ្ទាល់ខ្លួនផងដែរ ប៉ុន្តែបទចម្រៀងទាំងនោះបានត្រឹមតែ បង្ហោះលើបណ្ដាញសង្គមតែងប៉ុណ្ណោះ។ ការមកច្រៀងក្នុងផលិតកម្ម"កាលីប" DJ កូនកណ្ដុរ មិនទាន់ចុះកុងត្រាជាមួយគ្នាឡើយ។
លោក រំពឹងថា ក្រោយពីបទរបស់ខ្លួនចេញលក់នៅលើទីផ្សារនិងធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួន កាន់តែមហាជនចាប់អារម្មណ៍កាន់តែច្រើនជាក់ជាមិនខាន៕
អត្ថបទ៖ ខុត សីហា