ស្អែក​នេះ Avatar ចែក​រង្វាន់​ហ្វ្រីៗ​នៅតិចណូ

  • 2014-09-13 00:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ស្អែក​នេះ និង​ថ្ងៃ​អាទិត្យ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៤ សេវា​កម្សាន្ត Avatar នឹង​ចែក​រង្វាន់​ហ្វ្រីៗ​ជាច្រើន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ITC តិចណូ ក្នុង​ព្រឹត្តិការណ៍​បារខែម ដែល​ជា​ព្រឹត្តិការណ៍​ចែករំលែក​ពី​បទពិសោធន៍​ក្នុង​វិស័យ​អាជីវកម្ម និង​បច្ចេកវិទ្យា​ដ៏​ធំ​ប្រចាំ​ឆ្នាំ។

 

 

ប្រិយមិត្ត​ទាំងអស់​នឹង​ទទួល​បាន​រង្វាន់​ជា​គូប៉ុង​ដើរកម្សាន្ត​ក្នុង​សួន​កម្សាន្ត Dreamland ថង់​ស្ពាយ រួម​ទាំង​អាវយឺត​ដែល​មាន​រូប​ក្រុមហ៊ុន Sabay ដោយ​គ្រាន់តែ​ឈាន​ជើង​ចូល​កម្សាន្ត​សាកល្បង​នូវ​ហ្គេម Avatar និង Mobi Army ដែល​ជា​សេវា​កម្សាន្ត​លើ​ទូសព្ទ​ដៃ​ដ៏​ពេញ​និយម រួច​ធ្វើ​ការ​ប្រកួត​គ្នា​ជាមួយ​អ្នក​កម្សាន្ត​ដទៃ​ទៀត។ មិន​ថា​ប្រិយមិត្ត​ទទួល​បាន​ជ័យជម្នះ ឬ​បរាជ័យ​នោះ​ទេ រង្វាន់​នឹង​ត្រូវ​បាន​ប្រគល់​ជូន​ប្រិយមិត្ត​តាម​ចំណាត់​ថ្នាក់​ដែល​ប្រិយមិត្ត​ទទួល​បាន​ដដែល។

 

បន្ទាប់​ពី​បាន​សាកល្បង​កម្សាន្ត​នូវ​ហ្គេម​ទាំង ២ រួច​ហើយ ប្រិយមិត្ត​ក៏​អាច​ទទួល​បាន​ការ​បញ្ចូល​ហ្គេម​ទាំង ២ ឲ្យ​ដំណើរការ​ក្នុង​ទូរសព្ទ​ដៃ​របស់​ប្រិយមិត្ត​បាន​ដោយ​សេរី​ពី​ក្រុមការងារ​សេវា​កម្សាន្ត Avatar និង Mobi Army ដែល​ប្រចាំការ​នៅ​ទី​នោះ​ផង​ដែរ បើសិនជា​ប្រិយមិត្ត​ចាប់អារម្មណ៍។

 

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ប្រិយមិត្ត​ដែល​មាន​សំណាង ១០ រូប​ក៏​មាន​ឱកាស​ទទួល​បាន​រង្វាន់​ធំ​ជា​គូប៉ុង​ដែល​មាន​តម្លៃ ១០ ដុល្លារ​អាមេរិក​សម្រាប់​ប្រើប្រាស់​ក្នុង​ហាង​នំប៉័ង Tous Le Sour ពី​ការ​បញ្ចូល​សេវា​កម្សាន្ត​ទាំង ២ ក្នុង​ទូរសព្ទ​ដៃ​របស់​ប្រិយមិត្ត​ផងដែរ ព្រោះ​ក្រុមការងារ​យើង​នឹង​ធ្វើ​ការ​ចាប់ឆ្នោត​ផ្ដល់​សំណាង​ជូន​ប្រិយមិត្ត​ទាំងអស់​ដែល​បាន​បញ្ចូល​សេវា​កម្សាន្ត​ទាំង ២ ក្នុង​ព្រឹត្តិការណ៍​នោះ។

 

សប្បាយ​ហើយ​មាន​រង្វាន់​ទៀត! កុំ​ភ្លេច​ណា៎ ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ​តង់​សេវា​កម្សាន្ត Avatar ក្នុង​ព្រឹត្តិការណ៍​បារខែម។

 

ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសបុក​ផ្លូវការ​សេវា​កម្សាន្ត Avatar។

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម