2NE1 ត្រូវ​ក្រុម​ចម្រៀង​ជំនាន់​ក្រោយ​​បំបែក​កំណត់ត្រា​បាន​

  • 2016-03-01 17:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​តែ​ប៉ុន្មាន​ថ្ងៃ ​កំណត់​ត្រា​វីដេអូ​ចម្រៀង​បទ​​ដំបូង​ដែល​មាន​ចំនួន​អ្នក​មើល​ច្រើន​បំផុត​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ចម្រៀង​នារី 2NE1 នៅ​ឡើយ​ តែ​ពេល​នេះ ក្រុម​ចម្រៀង TWICE ដែល​ជា​ក្រុម​​ចម្រៀង​នារី​ថ្មី​របស់ JYP បាន​ដណ្ដើម​​កំណត់​ត្រា​នេះ​​បាត់​ហើយ។

 

 

2NE1 ក្រុម​ចម្រៀង​សមាជិក ៤​រូប​របស់​ផលិតកម្ម​ចម្រៀង YG Entertainment គឺ​ជា​ក្រុម​ចម្រៀង​លំដាប់​ជួរ​មុខ​មួយ​របស់​វិស័យ​ចម្រៀង K-Pop។ គេ​នៅ​ចាំ​បាន​ថា​នៅ​ពេល​តារា​ចម្រៀង​៤​រូប​នេះ​បង្ហាញ​មុខ​ដំបូង អ្នក​គាំទ្រ​ចម្រៀង​កូរ៉េ​បាន​ស្រលាញ់​ចូលចិត្ត​ពួក​គេ​ភ្លាម​ៗ​ព្រោះ​​ពេញចិត្តចម្រៀង​របស់​ស្រី​ស្អាត​ទាំង​៤​គឺ​ខុស​ដាច់​ស្រឡះ​ពី​ក្រុម​ចម្រៀង​នារី​ដទៃ​ទៀត​។ ជាមួយ​គ្នា​ផង​ដែរ​បទ "Fire” ដែល​ជា​បទ​ដំបូង​របស់​ក្រុម​នេះ​ក៏​បាន​ធ្វើ​ឲ្យ 2NE1 ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សំណាក់​មិត្ត​យុវវ័យ​ផង​ដែរ។ ជាក់​ស្ដែង មុន​នេះ​បន្តិច MV "Fire” គឺ​ជា​វីដេអូ​ចម្រៀង​បទ​ដំបូង​​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​បំផុត​នៅ​លើ Youtube ដោយ​មាន​ចំនួន view រហូត​ដល់ ៤១,៤ លាន​ដង។

 

 

 

 

យ៉ាងណាមិញ ពាក្យ​ចាស់​ថា "រលក​ក្រោយ​ច្រាន​រលក​មុខ​" និង "ទំពាំង​ស្នង​ឫស្សី"។ មក​ដល់​ពេល​នេះ កំណត់​ត្រា​ដែល​​ធ្លាប់​ស្ថិត​ក្នុង​ដៃ​ក្រុម​ចម្រៀង​របស់ YG Entertainment រាប់​ឆ្នាំ​ហើយ​នោះ ត្រូវ​បាន​ក្រុម​ចម្រៀង​នារី​ផ្សេង​បំបែក​បាន​ហើយ។ ក្រុម​ចម្រៀង​ដែល​ឆក់​បាន​កំណត់​ត្រា​របស់ 2NE1 នោះ​គឺ TWICE ដែល​ជា​ក្រុម​ចម្រៀង​នារី​សមាជិក ៩ រូប​ថ្មី​​របស់​ផលិតកម្ម JYP។ ទើប​តែ​បង្ហាញ​មុខ​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៥ តែ​ប៉ុណ្ណោះ​តែ TWICE ទទួល​បាន​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក។

 

 

ជាក់​ស្ដែង​វីដេអូ​ចម្រៀង "Fire” របស់ 2NE1 ដែល​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង ៦ ឆ្នាំ​ទើប​មាន​ចំនូនអ្នក​ចូលមើល៤១,៤លាន​ដង​នោះ ត្រូវ​ក្រុម​ចម្រៀង​ស្រករ​ក្រោយ​នេះ​វ៉ា​មុខ​យ៉ាង​រំភើយ​នៅ​ពេល​វីដេអូ​ចម្រៀង "Like OOH AHH” ដែល​ទើប​តែ​ចេញ​បាន​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​សោះ​ បែរ​ជា​មាន​ចំនួនអ្នក​ចូលមើលរហូត​ដល់​ទៅ ៤១,៥ លាន​ដង។ ជាមួយ​នឹង​ប្រជាប្រិយភាព​ដ៏​ធំ​បែប​នេះ​គេ​រំពឹង​ថា MV “Like OOH AHH” នឹង​ក្លាយ​ជា​វីដេអូ​ចម្រៀង​​បង្ហាញ​មុខ​មាន​អ្នក​មើល​ច្រើន​ជាង​គេ​នៅ​ពេល​អនាគត​ដោយ​អាច​វ៉ាមុខ MV បង្ហាញ​មុខ​របស់​ក្រុម​ចម្រៀង​បុរស NU'EST “FACE” ដែល​មាន​ចំនួន​អ្នក​ទស្សនា ៤៦ លាន​ដង​នៅ​លើ Youtube៕

 

 

ចុចអាន៖Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

អត្ថបទពេញនិយម
អត្ថបទថ្មី