នាយ ក្រាន់ ចូល​សាន់ដេ ជាមួយ​ក្ដី​សង្ឃឹម ៥០%

  • 2016-03-01 17:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ក្រាន់ ទើប​ត្រូវ​បាន​ផលិតកម្ម សាន់ដេ ហៅ​ទៅ​ច្រៀង​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​កាល​ពី​ពេល​ថ្មី​នេះ ដោយ​មាន​បទ​ចម្រៀង ៤ បទ​ត្រៀម​ចរាចរណ៍​លើ​ទីផ្សារ។

 

 

“ខ្ញុំ​មិន​ដឹង​ថា ហេតុ​អី​គេ​ហៅ​ខ្ញុំ​ដែរ ប្រហែល​ឃើញ​ច្រៀង​តាម Facebook ឬ​កំប្លែង​អី​ហ្នឹង​មើល​ទៅ"។ នាយ​ប្រាប់ Sabay។ ប្អូន​ប្រុស​តារា​កំប្លែង ពែកមី រូប​នេះ​បន្ត​ថា រូប​នាយ​ត្រូវ​បាន​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​ខាង​លើ​ណែនាំ​ឱ្យ​ចូល​ច្រៀង ដោយ​ក្នុង​នោះ​មាន​​ចង្វាក់​ប្រពៃណី ៣ បទ និង​ចង្វាក់​ញាក់ ១​បទ​ទៀត។

 

ទោះ​បី​ជា​យ៉ាង​ណា ក្រាន់ មិន​ទាន់​ដាក់​ក្ដី​រំពឹង​ថា យ៉ាង​ណា​នោះ​ទេ ខណៈ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ផលិតកម្ម​ធំ​មួយ​នេះ​មាន​តារា​ចម្រៀង​ល្បី​ច្រើន​រូប ហើយ​ពួក​គេ​សុទ្ធសឹងតែ​មាន​បទ​ចម្រៀង​ពីរោះៗ​ទៀត​ផង។ ជា​ហេតុ​ធ្វើ​ឱ្យ​រូប​នាយ​មិន​ទាន់​ហាន​ដាក់​ក្ដី​សង្ឃឹម​ទាំង​ស្រុង ពោល​គឺ​ត្រឹម​តែ ៥០% ប៉ុណ្ណោះ៕

 

អត្ថបទ៖ សំ ជំនាញ