ស្វែង សុជាតា និយាយអ្វីខ្លះក្រោយថតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ?
- 2016-03-02 13:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែង សុជាតា និយាយអ្វីខ្លះក្រោយថតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ?
ចន្លោះមិនឃើញ
រឿង"មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" បានបញ្ចប់ដំណើរការថតនៅប្រទេសកម្ពុជាហើយ បន្ទាប់ពីចំណាយពេលប្រមាណ ៤ ខែកន្លងមក។ ស្វែង សុជាតា ដែលជាតួម្ដាយបានរំលឹកថា នាងត្រូវបានគេកំណត់របបអាហារទៀតផង ដើម្បីថតភាពយន្តមួយនេះ។
“បើនិយាយពីអាហារប៊ូហ្វេវិញលើសសណ្ឋាគារផ្កាយ ៥ ទៀត តែខ្ញុំមិនបានហូបច្រើនទេ ព្រោះខ្លាចធាត់ពេកមិនសម"។ ស្វែង សុជាតា ថ្លែងយ៉ាងដូច្នេះ។ សុជាតា បន្តថា នាងត្រូវសម្ដែងជាតួម្ដាយរបស់ក្មេងស្រីតួឯក ហើយអ្នកទាំងពីរត្រូវមានរាងកាយស្គមស្គាំងដូចគ្នា។
តារារូបនេះបន្ថែមថា ទោះបីជារបបអាហារសម្បូរបែបមិនចាញ់សណ្ឋាគារផ្កាយ ៥ យ៉ាងណាក៏ដោយ ក៏អ្នកនាងមិនអាចញាំច្រើន បណ្ដាលឱ្យធាត់ជ្រុល ប្រាសចាកទៅនឹងស្ថានភាពពិតក្នុងរឿងឡើយ។ ម្យ៉ាងទៀត បច្ចេកទេស Make Up ពីអ្នកជំនាញ ក៏បានធ្វើឱ្យនាងកាន់តែមានសភាពស្គមស្គាំងជាងសភាពដើមទៅទៀត។
ទោះបីជាយ៉ាងណា ស្វែង សុជាតា អះអាងថារឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ផលិតដោយយកចិត្តទុកដាក់បំផុត ក្នុងចំណោមភាពយន្តធ្លាប់សម្ដែងកន្លងមក៕
អត្ថបទ៖ សំ ជំនាញ