Sam៖ ២៦វិនាទីបាត់បង់គ្រាប់បាល់នេះជាមេរៀនសម្រាប់ភ្នំពេញក្រោន
- 2016-03-07 15:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sam៖ ២៦វិនាទីបាត់បង់គ្រាប់បាល់នេះជាមេរៀនសម្រាប់ភ្នំពេញក្រោន
ចន្លោះមិនឃើញ
"ខ្ញុំធ្វើគ្រូបង្វឹកនៅភ្នំពេញក្រោន៣ឆ្នាំ ការបាត់បង់គ្រាប់បាល់នៅ២៦វិនាទីដំបូងជាមេរៀនមិនអាចបំភ្លេចបាន"។ នេះជាការលើកឡើងរបស់លោក Sam Schweingruber អ្នកចាត់ការទូទៅក្លឹបភ្នំពេញក្រោនក្រោយក្លឹបរបស់លោកបរាជ័យក្រោមថ្វីជើងណាហ្គាវើល ២-១ កាលពីសប្ដាហ៍ទី៣ នៃការប្រកួតលីគកំពូលកម្ពុជានៅពហុកីឡដ្ឋានជាតិ។
លោក Sam Schweingruber បានឲ្យដឹងថា ការធ្វេសប្រហែសនៅតំបន់ការពារនៅវិនាទីដំបូង កីឡាករទាំងអស់ត្រូវតែចងចាំ និងធ្វើយ៉ាងណាកុំឲ្យកើតឡើងម្ដងទៀត។ លទ្ធផលមិនអាចកំណត់បានថាក្រុមណាឈ្នះឬចាញ់ ប៉ុន្តែការបាត់បង់គ្រាប់បាល់នៅ២៦វិនាទីបែបនេះមិនគួរឲ្យកើតឡើងទាល់តែសោះ។
អ្នកចាត់ការទូទៅរូបនេះបន្តថា ការបាត់បង់គ្រាប់បាល់លឿនបែបនេះមកពីកីឡាករមិនបានប្រុងប្រយ័ត្ន ហើយក៏អាចមកពីភ្នំពេញក្រោនអវត្តមានកីឡាករឆ្នើម៤រូបដោយសាររបួសគឺ កែវ សុខផេង, ធារី ចាន់ថាប៊ីន, Booysen Shane, និងកែវ សុខង៉ន។
សូមបញ្ជាក់ថា ភ្នំពេញក្រោនចាប់ផ្ដើមបីប្រកួតនៃលីគកំពូលកម្ពុជាឈ្នះ១ ស្មើ១ និងចាញ់១ រកបាន៤ពិន្ទុដែលគិតត្រឹមសប្តាហ៍ទី៣នេះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា