គង់ ចាន់រដ្ឋា ជិះ​ឡាន​តម្លៃ​ជិត២ម៉ឺន​ដុល្លារ គ្រោង​ប្ដូរ​ចេញ

  • 2016-03-10 13:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង គង់ ចាន់រដ្ឋា បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា ជិះ​រថយន្ត​Camry 2003 ដែល​​មាន​តម្លៃ​ជិត២ម៉ឺន​ដុល្លារ តារា​ស្ត្រី​ម្នាក់​នេះ​បាន​បង្ហើប​ប្រាប់ Sabay ​ថា គ្រោង​ប្ដូរ​យក​ស៊េរី​ខ្ពស់​ជាង​នេះ​ក្នុង​ពេល​ឆាប់ៗ។

 

 

 

តារា​សម្ដែង ​និង​តារា​ចម្រៀង កញ្ញា គង់ ចាន់​រដ្ឋា មិន​បាន​ប្រាប់ ពី​​ស៊េរី​រថយន្ត​ដែល​នាង​គ្រោង​ប្ដូរ​ឡើយ គ្រាន់​តែ​បង្ហើប​ប្រាប់​ថា ចង់​បាន​​ស៊េរី​ខ្ពស់​ជាង​នេះ ហើយ​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។

 

"ឃើញ​គេ​ជិះ​អា​ល្អៗ​ចង់​បាន​ដែរ តែ​ចាំ​មើល​តិច​ទៀត​សិន មិន​ដឹង​ឡាន​ខ្ញុំ​ជិះ​រាល់​ថ្ងៃ លក់​ចេញ​បាន​​ប៉ុន្មាន​ទេ ហើយ​ត្រូវ​ថែម​ប៉ុន្មាន​ទៀត​​ដែរ ចាំ​មើល​សិន ពេល​ឃើញ​ខ្ញុំ​ជិះ​ទៅ​បង​ឃើញ​ហើយ អាច​ឆាប់ៗ​​អី​ហ្នឹង"  គង់ ចាន់​រដ្ឋា លើក​ឡើង។  

ចាប់​​តាំង​ពី គង់ ចាន់រដ្ឋា បោះជំហាន​ចូល​សិល្បៈ តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត​សៀមរាប​ម្នាក់​នេះ ទើប​ជិះ​រថយន្ត​អស់​ចំនួន២គ្រឿង​ប៉ុណ្ណោះ  រថយន្ត​ដំបូង​គឺ Camry 2002 ដែល​នាង​បាន​ទិញ​ក្នុង​អំឡុង​ឆ្នាំ២០១៣ បន្ទាប់​ពី​ត្រឡប់​មក​ពី​ច្រៀង​សហរដ្ឋ​អាមេរិក។

 

រដ្ឋា បញ្ជាក់​ជា​ចុង​ក្រោយ​ថា ទាំង​​រថយន្ត​ដែល​នាង​ជិះ​បច្ចុប្បន្ន​ និង​​គម្រោង​ប្ដូរ​ទៅ​ថ្ងៃ​​ខាង​មុខ  គឺឺ​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ ដែល​ខំ​សន្សំ​ពី​ការ​ងារ​សិល្បៈ​ប៉ុណ្ណោះ មិន​មាន​អ្នកណា​ជួយ​ឧបត្ថម្ភ​ឡើយ ហើយ​គម្រោង​​ប្ដូរ​​នោះ ក៏​នាង​មិន​ប្ដូរ​ថ្លៃ​​លើស​ពី​សមត្ថភាព​ខ្លួន​ឡើយ៕  

 
 
 
 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី