២ស្ទីល Swag និង Classic បុរសអាចជ្រើសបានតាមចិត្ត
- 2016-03-10 13:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ស្ទីល Swag និង Classic បុរសអាចជ្រើសបានតាមចិត្ត
ចន្លោះមិនឃើញ
សំលៀកបំពាក់ Swag គឺសំដៅការស្លៀកពាក់បែបយុវវ័យម៉្យាងដែលគេនិយមពាក់អាវសាច់ក្រណាត់យឺតជាមួយខោខោវប៊យជើងតូចនិងមានគ្រឿងបន្ថែមទៀតដូចជាស្បែកជើងកីឡា មួក នាឡិកាជ័រធំៗនិងខ្សែអង្កាំជាដើម ហើយភាគច្រើនបុរសអាយុក្រោម២៥ឆ្នាំចូលចិត្តស្ទីលប្រភេទនេះ។ រីឯការស្លៀកពាក់ Classic គឺជាស្ទីលបែបបុរសពេញលក្ខណៈ ដោយស្លៀកអាវសាច់ក្រណាត់ជាមួយខោសាច់ក្រណាត់ដូចគ្នាឫខោខៅប៊យមូរជើងអមដោយស្បែកជើងបូ អាវធំនិងនាឡិកា។ បុរសចាប់ពីវ័យ២៥ឆ្នាំឡើងទៅគឺនិយមស្ទីលនេះ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសង្កេតជាក់ស្ដែងប៉ុណ្ណោះ ប៉ុន្តែបុរសអាចជ្រើសរើសបានតាមស្ទីលដែលខ្លួនឯងចូលចិត្តនិងគិតថាសម។ គុណសម្បត្តិនៃស្ទីល Swagគឺអាចស្លៀកដើរកម្សាន្តនានាឬពិធីជប់លៀង ឯ Classic ពិតជាល្អក្នុងពិធីមង្គលការ។ សប្ដាហ៍នេះ Sabay នឹងបង្ហាញសំលៀកបំពាក់នៃស្ទីលទាំង២ឲ្យប្រិយមិត្តបានឃើញ៖
១.Swag
២. Classic
ចុចអាន៖រ៉ូបផ្កាច្រើនម៉ូដ ពិសេសសម្រាប់មិត្តនារីពាក់ទៅកម្មវិធីជួបជុំផ្សេងៗ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ myfashiony/ stylishwife