ថន ស្រីណៃ ប៉ះឈុតស្នេហ៍ស្រីដូចគ្នា
- 2016-03-10 15:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថន ស្រីណៃ ប៉ះឈុតស្នេហ៍ស្រីដូចគ្នា
ចន្លោះមិនឃើញ
រឿងថ្មីរបស់ផលិតកម្ម I Love Film មានចំណងជើងថា "បងស្រលាញ់អូនស្បៀន" ថន ស្រីណៃ បានគ្រងតំណែងជាតួឯក និងបានប្រទះឈុតស្នេហ៍ស្រីដូចគ្នាជាលើកដំបូង។
រឿងនេះ និយាយពីខ្សែជីវិតរបស់ក្មេងស្រីម្នាក់ដែលស្រលាញ់មនុស្សស្រីដូចគ្នា ហើយនាង គឺម្នាក់នៅក្នុងនោះ។ ស្រីណៃ បានប្រាប់ថា៖ "ដោយសារនៅតូចៗក្មេងស្រីម្នាក់ហ្នឹងឃើញម្ដាយឪពុកតែងតែឈ្លោះប្រកែកគ្នារៀងរាល់ថ្ងៃហើយពុកតែងតែបង្ករឿងរ៉ាវផ្សេងទើបធ្វើឲ្យនាងខ្លាចរអាជាមួយមនុស្សប្រុស"។
កញ្ញា បន្តថា នៅក្នុងរឿងហ្នឹងនាងដើរតួមានឈ្មោះថា "សៀវមី" ដែលមានអត្តចរិតដូចមនុស្សប្រុសហើយតាមស្រលាញ់មនុស្សស្រីដូចគ្នា តួស្រីដែលខ្ញុំតាមស្រលាញ់នោះគឺកញ្ញា យួប៊ីន ហើយ កញ្ញា ចាន់ដារ៉ា ឬ ស្រីលាភ គឺគាត់តាមស្រលាញ់ខ្ញុំដែរ និយាយរួមទៅគឺស្នេហាត្រីកោណបង"។
"បងស្រលាញ់អូនស្បៀន"មានការចូលរួមសម្ដែងពី កញ្ញា ថន ស្រីណៃ កញ្ញា រ៉ូ ចាន់ដារ៉ា កញ្ញា ស៊ីន យួប៊ីន និង លោក Checky ជាដើម។ រឿងនេះ គ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ។
ថន ស្រីណៃ ចាប់ផ្ដើមចូលសម្ដែងក្នុងខ្សែភាពយន្តចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះហើយមកទល់សព្វថ្ងៃ ស្រីណៃ ថតបានចំនួនបួនរឿងហើយ ហើយរឿងដែលធ្វើទស្សនិកជនស្គាល់ច្រើនជាងគេនោះគឺរឿង "សង្គ្រាមបងប្អូន" ដែលបានសហការជាមួយ ហ្វីលីពីន៕
អត្ថបទ៖ SAMEDY