Man City នឹង​បាត់​មុខ Kompany ១​ខែ​ដោយសារ​របួស

  • 2016-03-16 21:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany ទំនង​ជា​អវត្តមាន​ពី​ការ​ប្រកួត​យ៉ាង​តិច​ណាស់​ក៏​១​ខែ​ដែរ ក្រោយ​របួស​សាច់ដុំ​កំភួន​ជើងរបស់​គេ​រើ​ឡើង​វិញ ក្នុង​ប្រកួត​ជាមួយ Dynamo Kiev យប់​មិញ។

 

 

ខ្សែ​ការពារ​​ប្រធាន​ក្រុម​ បង្ហាញ​ខ្លួន​លើ​ទីលាន​ត្រឹម​៧​នាទី​ប៉ុណ្ណោះ ត្រូវ​ប្ដូរ​ចេញ​វិញ តែ​យ៉ាងណាក៏​ដោយ City នៅ​អាច​ស្មើ​ ០-០ ដើម្បី​ឈាន​ទៅវគ្គ៨ក្រុមចុងក្រោយ Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ជើង​ទី​១​បាន​យក​ឈ្នះ Dynamo Kiev ៣-១។

 

រាប់​ទាំង​លើក​នេះ​ Kompany ធ្លាប់​មាន​របួស​១៤​ដង​ហើយ​ចាប់​តាំង​ពី​ផ្ទេរ​មក​កាន់​ទឹកដី Etihad កាល​ពី​ឆ្នាំ ២០០៨​មក។ ពាក់ព័ន្ធ​នឹង​របួស​កីឡាករ​សញ្ជាតិ​បែលហ្សិក លោក Pellegrini បាន​និយាយ​ថា៖ "Kompany មាន​របួស​សាច់ដុំ​កន្លែង​ចាស់​សាជាថ្មី។ ពួក​យើង​នឹង​ដឹង​ថ្ងៃ​ស្អែក​ថា​វា ត្រូវ​ការ​ពេល​ព្យាបាល​យូរប៉ុនណា តែ​បើ​តាម​ដឹង​របួស​សាច់ដុំ យ៉ាង​តិច​ណាស់​ក៏​សម្រាក​១​ខែ​ដែរ”៕

 

ចុចអាន៖ ក្មួយ​ស្ដេច​ប្រ៊ុយណេ ចុះ​កុងត្រា​៣​ឆ្នាំ​លេង​ឲ្យ​ Leicester City

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ ESPN

អត្ថបទថ្មី