គួច ដានី ចិញ្ចឹមចិត្តវិលត្រឡប់ទៅភ្នំពេញក្រោនវិញ
- 2016-03-18 16:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច ដានី ចិញ្ចឹមចិត្តវិលត្រឡប់ទៅភ្នំពេញក្រោនវិញ
ចន្លោះមិនឃើញ
អតីតខ្សែបម្រើស្លាបរបស់ក្លឹបភ្នំពេញក្រោន គួច ដានី ប្រាប់ Sabay កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនៅ Cambodia Football Fan (កន្លែងសម្រាប់កីឡាករជួបជុំសម្រាក ក្រោយលេងបាល់) ថា រូបគេនៅតែចិញ្ចឹមចិត្តចង់វិលត្រឡប់ទៅលេងនៅក្លឹបភ្នំពេញក្រោនវិញ ប្រសិនបើមានឱកាស។
គួច ដានី បានឲ្យដឹងថា ភ្នំពេញក្រោនជាក្លឹបកំពូលនៅកម្ពុជា ដែលមានសព្វគ្រប់សម្រាប់រូបគេ នៅទីនោះមានគ្រូល្អ និងកន្លែងហ្វឹកហាត់ត្រឹមត្រូវ ព្រមទាំងមានច្បាប់ទម្លាប់ល្អសម្រាប់កីឡាករគ្រប់រូប។ ដានី មិនបានដឹងច្បាស់ពីមូលហេតុ ដែលភ្នំពេញក្រោន មិនព្រមទទួលយករូបគេ ក្រោយពេលខ្លួនវិលត្រឡប់មកពីថៃវិញទេ។
ខ្សែបម្រើរូបនេះបន្តថា កាលរដូវកាល ២០១៥ កន្លងទៅ ២០ប្រកួតដែលគេបង្ហាញខ្លួនលើទីលាន ក្លឹបភ្នំពេញក្រោនហាក់មានទម្រង់លេងល្អគួរឲ្យគាត់សម្គាល់។ ប៉ុន្តែសម្រាប់រដូវកាលនេះបើតាមការមើលឃើញរបស់គេយល់ថា ភ្នំពេញក្រោនកំពុងត្រូវការកីឡាករល្អៗ មកជួយក្រុម បន្ទាប់ពីធ្លាក់ទម្រង់លេងបន្តិចនៅដើមរដូវកាល។
បច្ចុប្បន្ន គួច ដានី កំពុងហ្វឹកហាត់ជាមួយក្លឹបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលគ្រោង នឹងបង្ហាញខ្លួនក្នុងការប្រកួតសប្ដាហ៍ទី៤នៃលីគកំពូលរបស់កម្ពុជា៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា