តាម​ពិត​រូប​ iPhone 7 បែក​ធ្លាយ​ម្សិលមិញ​ជា​រូប​របស់​ទូរសព្ទ​ Meizu ស៊េរី​ថ្មី​សោះ​

  • 2016-03-18 16:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​មាន​រូបភាព​បែក​ធ្លាយ​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​សារព័ត៌មាន​ដោយ​​លើក​ឡើង​ថា​ជា​រូបរាង​ថ្មី​របស់​ iPhone 7។ ប៉ុន្តែ​ថ្ងៃ​នេះ​​អនុប្រធាន​ក្រុមហ៊ុន​ Meizu បាន​ធ្វើ​ការ​បញ្ជាក់​ថា​រូបភាព​កាល​ពី​ម្សិលមិញ​តាម​ពិត​ជា​រូបរាង​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន។

 

រូប​ដែល​បែក​ធ្លាយ​ម្សិលមិញ

 

លោក​ Li Nan ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន​ទូរសព្ទ​ចិន​នេះ​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ផ្ដល់​នូវ​រូបភាព​មួយ​សន្លឹក​ បង្ហាញ​ពី​រូបរាង​ខាង​ក្រោយ​នៃ​ទូរសព្ទ​​ស៊េរី​ថ្មី​ម៉ូដែល​ Pro 6ដែល​មាន​​ស្លាក​សញ្ញា​ Meizu ជា​សម្គាល់។ លោក​ Nan សម្រេច​ចិត្ត​​បញ្ជាក់​​ដូច​នេះ​ដោយ​សារ​ចង់​ទប់​ស្កាត់​​កុំ​ឲ្យ​​ព័ត៌មាន​មិន​ពិត​ទាក់​ទង​នឹង​រូបរាង​​​ iPhone ជំនាន់​ថ្មី​​នេះ​​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​បណ្ដាញ​អ៊ីនធឺណិត។

 

រូបដែល​អនុប្រធាន​ក្រុមហ៊ុន​ Meizu បង្ហាញ 

 

​គួរ​រំលឹក​ថា​កន្លង​មក​ក៏​មាន​រូបភាព​បែក​ធ្លាយ​ជា​ច្រើន​មក​ហើយ​​របស់​ iPhone ដែល​លេច​ឡើង​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​រូបភាព​ទាំង​នោះ​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​រូបរាង​របស់​ Meizu Pro 6 ដែល​បែក​ធ្លាយ​កាល​ពី​ម្សិលមិញ៕

 

រូបរាង​ iPhone 7 ដែល​បាន​លេច​ធ្លាយ​កន្លង​មក​​​​​​​

 

ចុច​អាន៖ បែក​ធ្លាយ​រូប​ពាក់​កណ្ដាល​នៃ​ iPhone 7 ចេញ​ពី​រោងចក្រ​ផលិត​ផ្ទាល់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​

អត្ថបទថ្មី