​តួ​ប្រុស​ "Maze Runner” ត្រូវ​ឡាន​​បុក​រង​របួស​ធ្ងន់​ ពេល​ថត​រឿង​ថ្មី

  • 2016-03-19 17:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ប្រុស​​ក្នុង​រឿង​ "Maze Runner” ឈ្មោះ​ Dylan O'Brien​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ថត​ភាពយន្ត​ថ្មី​​ឲ្យ​ផលិតកម្ម​ Fox មាន​ចំណង​ជើង​ថា​ "The Death Cure”​។

 

 

​​​​​​​​​​​​​​​​​​​​​​​​តារា​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​ធ្លាក់​ពី​លើ​ប្លង់​សម្ដែង​មួយ​​ ដែល​រៀប​ចំ​ឡើង​មើល​ទៅ​ដូច​ជា​​កន្ទុយ​នៃ​រថភ្លើង​ បន្ទាប់​មក​ក៏​ត្រូវ​ឡាន​បុក​តែ​ម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Deadline។ ​ប្លង់​សម្ដែង​នេះ​ដែរ​បាន​ថត​នៅ​ក្នុង​​ក្រុង​ Vancouver ​នៃ​ខេត្ត​ British Columbia ប្រទេស​កាណាដា។

 

​ ​អ្នក​នាំ​ពាក្យ​របស់​ផលិត​កម្ម​ Fox បាន​​លើក​ឡើង​ដែរ​ថា​​ សង្វាក់​ផលិត​នៃ​ខ្សែភាពយន្ត​ថ្មី​របស់​ខ្លួន​នឹង​ត្រូវ​ផ្អាក​អំឡុង​ពេល​ដែល​តួ​ប្រុស​​សម្រាក​ព្យាបាល។ ដោយ​ឡែក​ខាង​អ្នក​តំណាង​លោក​ Dylan O'Brien​ ឯ​ណោះ​វិញ​ក៏​បាន​ប្រាប់​ដល់​សារព័ត៌មាន​ Entertainment Weekly ដែរ​ថា​ Dylan អាច​នឹង​ជា​សះ​ស្បើយ​ឡើង​វិញ៕ ​​​​​​​​​ ​ ចុច​អាន៖ Taylor Swift ចង់​បាន Selena Gomez ជា​អ្នក​កំដរ​​ក្នុង​ថ្ងៃ​មង្គល​ការ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​​​​​​​​​