ការ​លើកកម្ពស់​ សុខភាព​ឆ្អឹង​ ដែល​យុវវ័យ​គួរតែ​ដឹង

  • 2016-03-23 13:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​យឺត​ពេលនោះ​ទេ​ បើ​យុវជន​ និង​យុវតី​ចង់​ធ្វើ​ឲ្យ​ឆ្អឹង​របស់​គេ​រឹងមាំ ​និង​មាន​សុខភាព​ល្អ​នោះ។ គ្រូពេទ្យ​ឯកទេស​បាន​អោយ​ដឹង​ថា ​វ័យ​ជំទង់ ​គឺជា ​វ័យ​ដែល​ឆ្អឹង​មានការ​លូតលាស់​ខ្លាំង។ ដូច្នេះ​គេ​ត្រូវតែ​មាន​សកម្មភាព​ និង​ហាត់ប្រាណ​អោយ​បាន​ច្រើន​ដើម្បី​ភាព​រឹងមាំ​របស់​ឆ្អឹង។  

ការ​លេង​កីឡា និង ការ​ហាត់​ប្រាណ​​នានា សុទ្ធតែ​មាន​ប្រយោជន៍​ដល់​សុខភាព ជា​ពិសេស​ សុខភាព ឆ្អឹង។

 

លោក​វេជ្ជបណ្ឌិត​ ស៊ិ​ក​ធីរ: ដែល​មាន​ឯកទេស​ផ្នែក​ឆ្អឹង​នោះ​បាន​ និយាយ​ថា​ យុវវ័យ​គ្រប់រូប​គួរ​ស្វែងយល់​អំពី​វិធីសាស្ត្រ ​ដែល​អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ។   លោក​និយាយ​ទៀត​ថា​ ការ​ទទួល​ទាន​ចំណីអាហារ​មាន​ជីវជាតិ​និង​ការហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​តាំងពីក្មេង​វ័យ​អាចជួយ​ឲ្យ​ពួកគេ​មាន​ឆ្អឹង​រឹងមាំ​និង​មាន​សុខភាព​ពេញ​មួយ​ជីវិត។ ចំពោះ​ក្មេង​ស្រី​ជាលិកា​ឆ្អឹង​កើន​ឡើង​ខ្លាំង​នៅ​ចន្លោះ​អាយុ​ពី ១១ ទៅ១៣ឆ្នាំ​ ដែល​ស្មើនឹង​បរិមាណ​ឆ្អឹង​ ដែល​មនុស្ស​ស្រី​បាត់បង់​ក្រោយពេល​អស់។   ជាការ​ពិត​ណាស់​ឆ្អឹង​ ដែល​លូតលាស់​បាន​ត្រឹមត្រូវ​និង​មាន​សុខភាព​ល្អ​ ពី​កុមារភាព​អាច​កាត់បន្ថយ​ជំងឺ​ពុក​ឆ្អឹង​ដល់​ទៅ៥០ភាគរយ​ពេល​អ្នក​ចាស់​ទៅ។   លោក​វេជ្ជបណ្ឌិត​និយាយ​បន្ថែម​ថា​ផ្ទុយ​មកវិញ​ការ​ទទួល​ទាន​ចំណីអាហារ​មិនបាន​គ្រប់គ្រាន់​និង​ការ​មិនសូវ​ហាត់ប្រាណ​ក្នុង​ចន្លោះ​អាយុ​ពី១០ទៅ១៨នឹងធ្វើ​អោយ​ឆ្អឹង​អ្នក​ខ្សោយ​តាំងពី​វ័យក្មេង។ពេល​អ្នកមាន​អាយុ​កាន់តែច្រើន​អ្នកនឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​ជំងឺ​ពុក​ឆ្អឹង​ជំងឺ​ឆ្អឹង​ស្ពោត​និង​ការ​បាក់​បែក​ឆ្អឹង។   ការរស់នៅ​មួយចំនួន​ចំណីអាហារ​សកម្មភាព​រា​ង​កាយ​ និង​ការ​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​អាច​ជះឥទ្ធិពល​ទៅលើ​កំហាប់​ឆ្អឹង​អំឡុង​ពេល​កុមារភាព ​និង​ពេល​ធំ​ឡើង។ អំឡុង​ពេល​ពេញវ័យ​ការលូតលាស់​របស់​ឆ្អឹង​កង​ខ្នង​និង​ឆ្អឹងត្រគាក​នឹង​កើន​ឡើង​ប្រហែលជា ៥ដង។ដោយសារតែ​កុមារ​ត្រូវ​លូត​កម្ពស់​ប៉ុន្តែ​មិនមែន​មានន័យថា​ កំហាប់​ឆ្អឹង​របស់​គេ​រីក​លូតលាស់​ក្នុង​កម្រិត​ស្មើគ្នា​នោះទេ។ ចាប់ពី​កើត​រហូតដល់​វ័យ​បន្ត​ពូជ​កំហាប់​ឆ្អឹង​មាន​កម្រិត​ស្មើគ្នា​ទាំង​ក្មេង​ប្រុស​ ទាំង​ក្មេង​ស្រី ​ប៉ុន្តែ​អំឡុង​ពេល​ពេញវ័យ​កំហាប់​ឆ្អឹង​របស់​ក្មេង​ប្រុស​ហាក់​ ដូចជា​ លូតលាស់​លឿន​និង​យូរ​ជាង​ក្មេងស្រី។ ជា​លទ្ធផល​ក្មេង​ប្រុស​ច្រើន​មាន​ឆ្អឹង​រឹងមាំ​និង​ធំ​ជាង​ក្មេង​ស្រី។   មនុស្ស​វ័យ​ជំទង់​ដែល​ស្វាហាប់ ​និង​មាន​សកម្មភាព​ច្រើន​ក្នុងមួយថ្ងៃៗ (៤០នាទី​ក្នុង​មួយថ្ងៃ) នឹង​មាន​ឆ្អឹង​រឹងមាំ​ជាង​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព៕

 

អត្ថបទ៖ CCJ