ទឹកត្នោតជូរ ភូមិខ្ញុំ
- 2016-03-28 18:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកត្នោតជូរ ភូមិខ្ញុំ
ចន្លោះមិនឃើញ
ព្រឹកនេះ Sabay នឹងនាំប្រិយមិត្តទៅជួប ជាមួយ លោក ម៉ី សារីម អាយុ ៥៥ ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំទឹកក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកជាកសិករនៅរដូវវស្សា និង ជាអ្នកឡើងត្នោតនៅរដូវប្រាំង។
លោក ម៉ី សារីម បានប្រាប់អោយដឹងថា “បន្ទាប់ពីប្រមូលផលស្រូវរដូវវស្សារួចហើយ លោក ម៉ី សារីម បានចាប់អាជីពជាអ្នកឡើងត្នោតបន្ថែមទៀត។ លោកប្រកបអាជីពជាអ្នកឡើងត្នោតនេះ ប្រហែល ១០ ឆ្នាំ មកហើយ ដោយក្នុងមួយថ្ងៃលោកត្រូវឡើងដើមត្នោតប្រមាណ ១៣ ដើម ដោយឡើង ២ដង ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច ហើយទឹកត្នោត ដែលទទួលបានប្រហែលពី ៥០ ទៅ ៨០ លីត ក្នុងមួយថ្ងៃ” ផលិតផលដែលលោកផលិតបានមាន ដូចជា ទឹកត្នោតផ្អែម ទឹកត្នោតជូរ និងស្ករត្នោត។
តែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេគឺ ការផលិតទឹកត្នោតជូរ លោកម៉ី សារីម បន្ដថា ទឹកត្នោតជូរដែលលោកផលិតគឺមិនមានលាយសារធាតុគឺមីឡើយ ពោលគឺការផលិតទឹកត្នោតជូររបស់លោក គឺផ្សំឡើងពីដើមឈើធម្មជាតិសុទ្ធដែលរុក្ខជាតិទាំងនេះមាន ដូចជា ដើមពពេល ដើមផ្ចឹក ដើមឈើក្រំ ដើមរាំង និងដើមកកោះ ក៏នៅមានរុក្ខជាតិមួយចំនួនទៀត ដែលអាចលើផលិតទឹកត្នោតជូរបានដែរ គ្រាន់តែគេប្រើប្រាស់ទៅតាមការនិយម ឫទៅតាមតំបន់ប៉ុណ្ណោះ។
ខាងក្រោមនេះ ជារបៀបផលិតទឹកត្នោតរបស់ លោក ម៉ី សារីម កាប់ដើមពពេលអោយស្ដើងរួចដាក់ក្នុងបំពង់។
-គាបផ្កាត្នោតឈ្មោលរួចយកបំពង់មកត្រង -ឆ្អើរដើមផ្ចឹក ដើមឈើក្រំ និងដើមកកោះអោយស្ងួត -ដាក់ដើមរុក្ខជាតិដែលឆ្អើររួចចូលក្នុងកូនពាង ទុករយៈពេលប្រហែល ២ម៉ោង៕
អត្ថបទ៖ ព្រំដែន