«ចំប៉ីស» ផ្ទះសំណាក់តម្លៃសមរម្យនៅក្រុងកែប
- 2016-03-28 18:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ចំប៉ីស» ផ្ទះសំណាក់តម្លៃសមរម្យនៅក្រុងកែប
ចន្លោះមិនឃើញ
អ្នកដំណើរ និងភ្ញៀវទេសចរមួយចំនួនតែងមានការរអ៊ូរទាំថា ក្រុងកែប ដែលជាតំបន់ដ៏តូចជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា មិនសូវមានផ្ទះស្នាក់ ឬសណ្ឋាគារដែលធូរថ្លៃទេ បើធៀបនឹងខេត្តកំពត។
យ៉ាងណាមិញ ផ្ទះសំណាក់មួយដែលស្ថិតនៅជិតជើងភ្នំ និងឧទ្យានជាតិកែប មានតម្លៃសមរម្យដែលប្រជាជនខ្មែរ និងទេសចរបរទេសហើយពួកគេនិយមទៅស្នាក់នៅទីនោះ។ គ្រប់បន្ទប់មានការរៀបចំយ៉ាងប្រណិត និងអនាម័យ ព្រមជាមួយនឹងទីតាំងប្រកបដោយអំណោយផល បរិស្ថានស្អាត មានដាំដើមឈើច្រោងច្រាងដូចជា ដើមស្វាយ ដើមល្មុត និងដើមទឹកដោះគោ ជាពិសេសដើមផ្កាយចំប៉ីស ដែលជាឈ្មោះតំណាងផ្ទះសំណាក់តែម្តង។
ផ្ទះសំណាក់ ចំប៉ីស មានបន្ទប់ស្នាក់ចំនួន ១២បន្ទប់ និងបឹងកាឡូចំនួន ៤ ដាច់ៗពីគ្នា ដែលល្អបំផុតការកម្សាន្តលេងក្រុងកែប និងស្នាក់នៅផ្ទះសំណាក់នេះជាមួយគូស្នេហ៍ មិត្តភ័ក្ដិ និងក្រុមគ្រួសារ។
ខាងក្រោមជាតម្លៃរៀបរាប់ពីការស្នាក់នៅក្នុងផ្ទះសំណាក់ ចំប៉ីសៈ
-បន្ទប់ស្នាក់ដែលមានគ្រែមួយដែលបំពាក់ដោយកង្ហារ តម្លៃ ១០ ដុល្លារ ក្នុងមួយយប់ -បន្ទប់ស្នាក់ដែលមានគ្រែពីរ ដែលបំពាក់ដោយកង្ហារ តម្លៃ ១៥ ដុល្លារ ក្នុងមួយយប់ -បន្ទប់ស្នាក់ដែលមានគ្រែមួយ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ តម្លៃ ១៥ ដុល្លារ ក្នុងមួយយប់ -បន្ទប់ស្នាក់ដែលមានគ្រែពីរ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ តម្លៃ ២០ ដុល្លារ ក្នុងមួយយប់ -បឹងកាឡូដែលក្នុងមួយបន្ទប់ៗមានគ្រែពីរ ម៉ាស៊ីនត្រជាក់ និងមានរានហាល តម្លៃ ៤០ ដុល្លារ ក្នុងមួយយប់
ជាមួយគ្នានេះដែរ ផ្ទះសំណាក់ ចំប៉ីស ក៏មានផ្ទះស្នាក់មួយកន្លែងទៀតនៅក្នុងខេត្តកំពត ដែលមានឈ្មោះដូចគ្នា និងមានទីតាំងនៅទីរួមខេត្តផ្ទាល់ ដែលអាចមើលឃើញភ្នំ និងដងទន្លេផងដែរ។ រីឯការស្នាក់នៅរឹតតែមានតម្លៃធូរថ្លៃជាងនៅក្នុងក្រុងកែបថែមទៀត។
ប្រសិនបើលោកអ្នកមានបំណងទៅស្នាក់នៅ ឬសាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល champeysorguesthouse@yahoo.com ឬ លេខទូរស័ព្ទលេខ ០១២ ៦២៧ ៩៨០ / ០៣៣ ៦៦៩១ ៦៦៦៕
អត្ថបទ៖ កើត ចន្ទ្រា