យូប៊ីន កាត់​ថ្លៃ​២ពាន់​ដុល្លារ តើ សម្បត្តិ​ព្រម​ឬ​អត់?

  • 2016-03-29 17:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ស៊ីន យូ​ប៊ីន និង លោក យិម សម្បត្តិ ត្រូវ​បាន​ផលិតកម្ម​"ខ្មែរ​មេគង្គ" ជ្រើស​ឲ្យ​​សម្ដែង​ជា​តួឯក​រឿង"តម្លៃ​ស្នេហ៍" ក្នុង​ឈុត​មួយ​តួឯក​ស្រី​បាន​​​​និយាយ​តម្លៃ២០០០ដុល្លារ ទៅ​​តួឯក​ប្រុស​ជា​ថ្នូរ​និង​ការ​ធ្វើ​អ្វី​មួយ តើ​តួឯក​ប្រុស​​ព្រម​ឬ​​ទេ ?

 

 

 

ព្រម​ឬ​មិន​ព្រម មិន​ត្រូវ​បាន​​បក​ស្រាយ​​លំអិត​ក្នុង​Trailer​ខាង​ក្រោមនេះ​ឡើយ លុះ​​ត្រា​​តែ​ទស្សនិកជន​តាមដាន​សាច់​រឿង​ទាំង​​មូល ទើប​បាន​ដឹង​លំអិត។បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ម៉ាធ្យូ រ៉ូប៊ីនសុន ដែល​ជា​អ្នកដឹកនាំ​សម្ដែង រឿង"តម្លៃ​ស្នេហ៍"គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​និយាយ​​ទាក់​ទង​និង​ការ​ ​ផ្សំផ្គុំ​គូស្រករ ដោយ​ក្នុង​សាច់​រឿង​មាន​លាយឡំ​និង​មនោសញ្ចេតនា កំប្លែង ការ​ស្រលាញ់ ​ជំទាស់ វាយឫក ប្រកាន់​វណ្ណៈ​ជា​ដើម។

 

ខ្លឹមសារ​នៃ​សាច់​រឿង​​​ទាំង​មូល​មិន​មែន​ជា​រឿង​ពិត​របស់​អ្នកណាម្នាក់​ទេ ប៉ុន្តែ​គឺ​​​​​វា​ជា​ការ​បង្ហាញ​​​សភាព​ពិត​នៃ​សង្គម​​បច្ចុប្បន្ន។ សាច់​រឿង​និង​គម្រោង​​សាច់​រឿង​សរសេរ​ដោយ​លោក ស្ទូអាត ឈីឆាម សរសេរ​ប៉ារ៉ូល​ដោយ​លោក ម៉ាធ្យូ រ៉ូប៊ីនសុន។

 

លោក ម៉ាធ្យូ រ៉ូប៊ីនសុន បាន​លើក​ឡើង​ថា រឿង"តម្លៃ​ស្នេហ៍" ត្រូវ​បាន​ផលិត​ឡើង​សម្រិតសម្រាំង​​បំផុត ដែល​ជា​គោលការណ៍​​ក្នុង​មួយ​ថ្ងៃ ផលិតកម្ម​ថត​យក​សាច់​វីដេអូ​សម្រេច​តែ៥នាទី​តែ​​ប៉ុណ្ណោះ។ រយៈ​ពេល​នៃ​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ​បាន​ប្រើ​ពេល​ជាង​៦សប្ដាហ៍។ក្រៅ​ពី ស្រី​ស្អាត ស៊ីន យូ​ប៊ីន និង លោក យិម សម្បត្តិ គឺ​មាន​តារា​ជា​ច្រើន​អ្នក​ទៀត ដូច​ជា អែន យ៉ាដាវ លោក សាហ្វីន ហ្វីលីព កញ្ញា សុខ មុនីរក្សា ជា​ដើម។

 

 

លោក ម៉ាធ្យូ រ៉ូប៊ីនសុន រំពឹង​ថា រឿង"តម្លៃ​ស្នេហ៍" និង​ធ្វើ​ឲ្យ​អ្នក​បាន​​ទស្សនា​សប្បាយ ប្លែក​អារម្មណ៍ ហើយ​ក្រោយ​ពី​បាន​ទស្សនា​រួច​អ្នក​ទាំង​នោះ និង​នាំ​មិត្តភ័ក្ដិ ក៏​ដូច​ជា​សាច់ញាតិ​​របស់​ពួក​គេ​មក​​ទស្សនា បន្ត​ទៀត។

 

រឿង"តម្លៃ​ស្នេហ៍" គ្រោង​​ធ្វើ​ការ​​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ០៦ ខែ មេសា ឆ្នាំ ២០១៦ នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ផ្សារ​ទំនើប​អ៊ីអន ចំពោះ​ការ​ចាក់​បញ្ចាំង​​និង​ធ្វើ​នៅ​ថ្ងៃ​ទី១១ ខែ មេសា ឆ្នាំ ២០១៦នៅ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប៕

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី