កម្ពុជា​ទទួល​បាន​មេដាយ​​៤៦​គ្រឿង​ពី​ការ​ប្រកួត​​អន្តរជាតិ​ឆ្នាំ២០១៤-២០១៥

  • 2016-03-29 20:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បូក​សរុប​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​នៅ​ឆ្នាំ​២០១៤-២០១៥ ​កន្លង​ទៅ​បង្ហាញ​ថា​ ​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​៤៦​គ្រឿង ក្នុង​នោះ​មាស ៩​គ្រឿង ​ប្រាក់ ១១​គ្រឿង ​និង​សំរឹទ្ធ ២៦​គ្រឿង។

 

 ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន ណារ៉ុន

 

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ធ្វើ​ពិធី​បើក​សន្និបាត​បូក​​​​​សរុប​ការងារ​អប់រំ យុវជន និង​កីឡា ​ឆ្នាំ ២០១៤-២០១៥ ​កន្លង​ទៅ និង​ទិសដៅ​ឆ្នាំ​២០១៥-២០១៦ ​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន​ណារ៉ុន ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុងតែ​មាន​ការ​រីកចម្រើន​ច្រើន ដោយ​ក្រសួង​បាន​បញ្ជូន​ប្រតិ​ភូកីឡា ទៅ​ចូលរួម​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​ដូចជា ប៉េតង់​ជើង​ឯក​ពិភព​លោក និង​អាស៊ីអាគ្នេយ៍ ​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​មាស៥ ប្រាក់ ៦ និង​សំរឹទ្ធ​១០ ។

 

បញ្ជូន​កីឡាករ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៨ ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​១ ​ប្រាក់​៥ ​និង​សំរឹទ្ធ​៩។ ការ​ប្រកួត​កីឡា​វូវីណាម​ជើង​ឯក​ពិភព​លោក​លើក​ទី​៤ ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​២ ​និង​សំរឹទ្ធ​១។ ជា​រួម កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចំនួន ៤៦​គ្រឿង មាស ​៩​គ្រឿង ​ប្រាក់ ១១​គ្រឿង ​និង​សំរឹទ្ធ​២៦​គ្រឿង។

 

ទន្ទឹម​នឹង​នេះ​ដែរ  ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន ណារ៉ុន ​បាន​បញ្ជាក់​ទៀត​ថា ​ក្រសួង​បាន​ធ្វើ​ទំនើប​កម្ម​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កីឡា​នៅ​តាម​រាជធានី ខេត្ត និង​គ្រឹះស្ថាន​សិក្សា​នានា ក្នុង​គោល​បំណង​អភិវឌ្ឍ​កីឡា​នៅ​កម្ពុជា៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ មុន្នី រម្យ