មានឆ្ងល់ទេថាហេតុអីឡេនកាមេរ៉ាមានរាងមូល តែថតចេញរូបភាពរាងជ្រុង?
- 2016-03-30 21:57:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឆ្ងល់ទេថាហេតុអីឡេនកាមេរ៉ាមានរាងមូល តែថតចេញរូបភាពរាងជ្រុង?
ចន្លោះមិនឃើញ
ប្រហែលជាមានប្រិយមិត្តមួយចំនួនធ្លាប់ឆ្ងល់ថា ឡេនកាមេរ៉ាមានរាងមូលទេប៉ុន្តែរូបភាពដែលថតចេញមកបែរជាមានជ្រុងទៅវិញ។ ដូចនេះដើម្បីស្រាយចម្ងល់មួយនេះតាមដានការបកស្រាយរបស់វិបសាយ Wonderopolis ដូចខាងក្រោម៖
ការពិតទៅឡេននៃកាមេរ៉ាមិនមែនជាអ្នកបង្កើតរូបភាពដោយផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញឡេនគឺធ្វើការជាមួយផ្នែកផ្សេងទៀតនៃកាមេរ៉ាដើម្បីបង្កើតចេញជារូបភាព។ នៅលើកាមេរ៉ាស៊េរីចាស់ផ្នែកផ្សេងទៀតដែលគេសំដៅលើនោះ ត្រូវបានស្គាល់ថាជាហ្វីល ចំណែកឯលើកាមេរ៉ាជំនាន់ថ្មី(ប្រភេទឌីជីថល) ត្រូវគេស្គាល់ថាជា Sensor រូបភាពដែលពួកវាសុទ្ធតែមានរាងជ្រុង។
នៅពេលដែលពន្លឺមួយចាំងលើ Object ដែលអ្នកកំពុងថតយក ពន្លឺនោះបានចូលទៅក្នុងរូបភាពតាមរយៈឡេនរបស់កាមេរ៉ា ហើយតួនាទីរបស់ឡេនគឺធ្វើឲ្យពន្លឺនោះនៅជាប់លើហ្វីល ឬ Sensor រូបភាព។ ទាក់ទងនឹងឡេននេះដែរក្រុមហ៊ុនផលិតអាចធ្វើវាឲ្យមានរាងមូល ឬជ្រុងបាន ប៉ុន្តែដោយសារអ្នកជំនាញខាងកាមេរ៉ារិះរកឃើញថាឡេនមានរាងមូលអាចបំពេញតួនាទីបានល្អ (ធ្វើឲ្យពន្លឺនោះនៅជាប់លើហ្វីល ឬ Sensor) ហេតុនេះទើបគេសម្រេចប្រើប្រាស់ឡេនរាងមូល៕
ចុចអាន៖ ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ wonderopolis