ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?
- 2016-03-30 16:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា DJ តែងតែពាក់កាស?
ចន្លោះមិនឃើញ
ជាធម្មតាប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញ ហើយថារាល់ DJ ទាំងអស់ពួកគេតែងតែពាក់កាសនូវរៀងរាល់ពេលដែលពួកគេធ្វើការប្រគំតន្ត្រីនានា។ ក្នុងនោះតើអ្នកធ្លាប់មានឆ្ងល់ទេថាហេតុអ្វីបានជាពួកគេធ្វើដូចនេះ?
តាមពិតទៅការពាក់កាសរបស់ DJ នេះព្រោះវាអាចជួយឲ្យពួកគេអាចស្តាប់ដឹងពីល្បឿន ( Tempo ) និងចង្វាក់ ( Beat ) របស់បទចម្រៀងដែលពួកគេត្រៀមនឹងដាក់បញ្ចូលគ្នាជាមួយចម្រៀងមួយបទផ្សេងទៀត។ លើសពីនេះគេក៏អាចដឹងផងដែរថា តើបទចម្រៀងដែលគេត្រៀមចាក់បន្តនោះមានភាពស៊ីគ្នាជាមួយបទដែលគេកំពង់ចាក់នេះដែរឬទេ។ ដោយក្នុងនោះសម្រាប់ឧបករណ៍ Mix ភ្លេងម៉ូដែលថ្មីពួកវាគឺមានបំពាក់នូវអេក្រង់ និងក្រាហ្វិកដែលបង្ហាញពីព័ត៌មាននានារបស់បទចម្រៀង តែ DJ នានានូវតែត្រូវការប្រើកាសសម្រាប់ប្រាកដជាមិនមានការច្រឡំចង្វាក់ណាមួយកើតឡើង។
គូសបញ្ជាក់ផងដែរថាប្រសិនបើពីចង្វាក់មួយទៅចង្វាក់មួយមានភាពខុសគ្នាខ្លាំងពេកនោះវានឹងធ្វើឲ្យតន្ត្រីរបស់អ្នកមិនមានភាពទាក់ទាញបាននោះទេ ពោលគឺស្តាប់មិនចូលតែម្តង៕
ការ Mix ភ្លេងដែលមាន Beat និង Tempo មិនស៊ីគ្នា៖
ការ Mix ភ្លេងដែលមាន Beat និង Tempo ស៊ីគ្នា
អានបន្ត ៖ កម្មវិធីថតអេក្រង់ទូរសព្ទជាវីដេអូ សម្រាប់ iDevice និង Android
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ quora