មើល​ឈុត​ក្រៅ​ឆាក​រឿង "តម្លៃ​ស្នេហ៍” ទើប​ដឹង​ថា ពិបាក​​ទម្រាំ​ផលិត​បាន

  • 2016-03-31 13:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ទស្សនិកជន​បាន​​ទស្សនា​​ Trailer​​​ រួច​មក​​ហើយ ចំពោះ​​រឿង "តម្លៃ​ស្នេហ៍” របស់​ផលិតកម្ម​ "ខ្មែរ​មេគង្គ” ហើយ​នៅ​ថ្ងៃ​នេះ Sabay សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​​​ទស្សនា​ឈុត​ក្រៅ​ឆាក​វិញ​ម្ដង។

 

 

 

 

រឿង "តម្លៃ​ស្នេហ៍” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​និយាយ​​ទាក់​ទង​នឹង​​ការ​​ផ្សំផ្គុំ​គូស្រករ ដោយ​ក្នុង​សាច់​រឿង​មាន​លាយឡំ​​មនោសញ្ចេតនា កំប្លែង ការ​ស្រលាញ់ ​ជំទាស់ វាយឫក ប្រកាន់​វណ្ណៈ​ជា​ដើម។ ខ្លឹមសារ​នៃ​សាច់​រឿង​​​ទាំង​មូល​មិន​មែន​ជា​រឿង​ពិត​របស់​អ្នកណាម្នាក់​ ទេ ប៉ុន្តែ​គឺ​​​​​វា​ជា​ការ​បង្ហាញ​​​សភាព​ពិត​នៃ​សង្គម​​បច្ចុប្បន្ន។

 

 

ស្រី​ស្អាត ស៊ីន យូ​ប៊ីន និង លោក យិម សម្បត្តិ គឺ​ជា​តួអង្គ​ឯក​​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ជា​មួយ​គ្នា​នោះ​ដែរ ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​នាក់​ផ្សេង​ចូល​ក៏​បាន​ចូល​រួម​សម្ដែង​ដែល​មាន​ដូច​ជា អែន យ៉ាដាវ លោក សាហ្វីន ហ្វីលីព កញ្ញា សុខ មុនីរក្សា ជា​ដើម។ សាច់​រឿង​ និង​គម្រោង​​សាច់​រឿង​សរសេរ​ដោយ​លោក ស្ទូអាត ឈីឆាម សរសេរ​ប៉ារ៉ូល​ដោយ​លោក ម៉ាធ្យូ រ៉ូប៊ីនសុន។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ាធ្យូ រ៉ូប៊ីនសុន ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង រឿង”តម្លៃ​ស្នេហ៍”ត្រូវ​បាន​ផលិត​ឡើង​សម្រិតសម្រាំង​​បំផុត ដែល​ជា​គោលការណ៍​​ក្នុង​មួយ​ថ្ងៃ ផលិតកម្ម​ថត​យក​សាច់​វីដេអូ​សម្រេច​តែ៥នាទី​តែ​​ប៉ុណ្ណោះ។ រយៈ​ពេល​នៃ​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ​បាន​ប្រើ​ពេល​ជាង​៦សប្ដាហ៍។

 

 

 

 

 

លោក ម៉ាធ្យូ រ៉ូប៊ីនសុន រំពឹង​ថា រឿង "តម្លៃ​ស្នេហ៍” នឹង​ធ្វើ​ឲ្យ​អ្នក​បាន​​ទស្សនា​សប្បាយ ប្លែក​អារម្មណ៍។ អ្នក​ដឹកនាំ​រូប​នេះ មាន​ជំនឿ​ថា ក្រោយ​ពី​បាន​ទស្សនា​រួច​ ទស្សនិកជន នឹង​​នាំ​មិត្តភ័ក្ដិ ក៏​ដូច​ជា​សាច់ញាតិ​​របស់​ពួក​គេ​មក​​ទស្សនា​បន្ត​ទៀត​មិនខាន។

 

 

រឿង តម្លៃ​ស្នេហ៍” គ្រោង​​ធ្វើ​ការ​​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ០៦ ខែ មេសា ឆ្នាំ ២០១៦ នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ផ្សារ​ទំនើប​អ៊ីអន។ ចំពោះ​ការ​ចាក់​បញ្ចាំង​ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១១ ខែ មេសា ឆ្នាំ ២០១៦នៅ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី