កំពូលគូស្នេហ៍ទាំង៣នៅក្នុងរឿងរបស់វិស័យភាពយន្តថៃ
- 2016-04-17 17:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលគូស្នេហ៍ទាំង៣នៅក្នុងរឿងរបស់វិស័យភាពយន្តថៃ
ចន្លោះមិនឃើញ
Kimberly-Mark Prin, Yaya-Nadech សុទ្ធសឹងតែជាគូស្នេហ៍ថៃដែលត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តតាំងពីក្នុងរឿងដល់ជីវិតខាងក្រៅ។
១ Anne Thongprasom - Ken Theeradeth Wonpuapan
បើសិនជាអ្នកគាំទ្ររបស់ lakorn ថៃ ប្រិយមិត្តពិតជាស្គាល់គូស្នេហ៍ Anne Thongprasomនិង Ken Theeradeth Wonpuapan ក្នុងរឿងភាគ "Sawan Biang” ជាក់ជាមិនខាន។ "Sawan Biang” គឺជាខ្សែភាពយន្តភាគល្បីឈ្មោះបំផុតនៅថៃក្នុងឆ្នាំ ២០០៨។ រឿងភាគមួយនេះមិនត្រឹមតែជួយឲ្យប៉ុស្តិ៍លេខ ៣រកលុយឡើងកប់ពពកនោះទេ តែក៏បានជំរុញប្រជាប្រិយភាពរបស់តួឯក Anne និង Ken ឲ្យល្បីនៅបណ្ដាលប្រទេសអាស៊ីផងដែរ។
បើទោះបីជាមានវ័យរៀងជ្រេបន្តិចក៏ដោយតែបើនិយាយពីទេពកោសល្យវិញគឺគ្មានតារាស្រករក្រោយណាអាចប្រៀបធៀបនឹងកំពូលតារាសម្ដែងទាំង២នេះបានឡើយ។ ក្រៅពីរឿង "Sawan Biang” អ្នកទាំង២ក៏ទទួលបានជោគជ័យនៅពេលសហការគ្នាក្នុងគម្រោងជាច្រើនទៀតដូចជា "Rang Ngao” “Oum Ruk” “Sood Sanae” និង "៣៦៥ Wun Haeng Ruk” ជាដើម។
២ Yaya Urassaya - Nadech Kugimiya
Yaya និង Nadech សុទ្ធតែជាតារាវ័យក្មេងពោរពេញទៅដោយទេពកោសល្យរបស់វិស័យសិល្បៈថៃ។ មានសម្រស់ស្រស់ស្អាតដោយជាកូនកាត់អឺរ៉ុប អ្នកទាំង២ងាយស្រួលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ។ ចាប់ផ្ដើមល្បីឈ្មោះតាមរយៈរឿងភាគ "4 Huajai Haeng Koon Kao” គម្រោងភាពយន្តខ្នាតធំក្នុងឱកាសគម្រប់ខួប៤០ឆ្នាំ របស់ប៉ុស្តិ៍លេខ៣ អ្នកទាំង២ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមឲ្យថា Yadech ព្រោះសម្ដែងសមគ្នាពេក។ ក្រោយពីជោគជ័យលើសពីការរំពឹងទុករបស់ "4 Huajai Haeng Koon Kao” តារាសម្ដែងទាំង២បានបន្តសហការគ្នាក្នុងរឿង "Game Rai Game Ruk” ហើយក៏ផ្ដើមមានមនោសញ្ចេតនាពិតជាមួយគ្នានៅក្រៅរឿងផងដែរ។
៣ Kimberly Ann Voltemas - Mark Prin
បើទោះបីជាធ្លាប់សម្ដែងរួមគ្នាក្នុងរឿងភាគ "4 Huajai Haeng Koon Kao” ដូច Nadech និង Yaya ដែរ តែរហូតដល់រឿង "Sarm Noon Nuer Tong” Kimberly និង Mark Prin ទើបក្លាយជាគូស្នេហ៍ក្នុងរឿងជាមួយគ្នា។ បើទោះបីជាមិនល្បីរន្ទឺដូច គូស្នេហ៍ Yadech ក៏ដោយ តែ Kim និង Mark ក៏ទទួលបានការគាំទ្ររបស់ទស្សនិកជនច្រើនគួរសមដែរ។ ក្រោយជោគជ័យរបស់ "Sarm Noon Nuer Tong” Kimberly និង Mark ត្រូវបានតារាសម្ដែងនិងផលិតករជើងចាស់ Anne Thongprasom ចាប់អារម្មណ៍និងអញ្ជើញឲ្យចូលរួមសម្ដែងក្នុងរឿង "Panyachai Kron Krua”។ ចំនួនអ្នកទស្សនារឿងខ្ពស់កប់ពពកបានធ្វើឲ្យគូស្នេហ៍ទាំង២កាន់តែល្បីលើសដើម។ បន្តនឹងជោគជ័យនេះ ប៉ុស្តិ៍លេខ៣សម្រេចជឿជាក់លើ Kim និង Mark ម្ដងទៀតនៅពេលផ្ដល់ឱកាសឲ្យអ្នកទាំង២បានសម្ដែងតួឯកក្នុងរឿង "Ton Ruk Rim Rua”៕
ចុចអាន៖កំពូលតារាកែភេទថៃ Nong Poy ស្អាតឥតខ្ចោះលើកម្រាលព្រំក្រហមនៅហុងកុង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ione