ផលិតកម្ម​ចម្រៀង​ថ្មី​មួយ​បង្កើត​នៅ​តំបន់​ជាយ​ដែន

  • 2016-04-07 23:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ចម្រៀង​ថ្មី​មួយ​ត្រៀម​បង្កើត​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវវ័យ​នៅ​តាម​តំបន់​ជាយ​ដែន​បាន​បញ្ចេញ​សមត្ថភាព​របស់​ពួក​គេ។

 

 

ផលិតកម្ម​ថ្មី​នេះ​មាន​ឈ្មោះ​ថា"ម៉ាយម្ញូហ្ស៊ីក" ។ ហើយ​បើ​តាម ឌីជេ​អាចារ្យ​ធំ អ្នក​គ្រប់គ្រង​ផលិតកម្ម​បាន​និយាយ​ថា លោក​​មាន​ឆន្ទៈ​ផលិត​បទ​ចម្រៀង Original Song ជា​ដាច់​ខាត និង​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ លោក​ចង់​ចូលរួម​ចំណែក​លើក​ស្ទួយ​ចម្រៀង​សម័យ និង​រួម​បញ្ចូល​ចម្រៀង​សហសម័យ​ផង​ដែរ។

 

“ខ្ញុំក៏​​មាន​ថ្នាក់​សិល្បៈ​ចម្រុះ​បង្រៀន​ក្មេង​ញៀន​ថ្នាំ អនាថា ក្រីក្រ ដោយ​មិន​យក​កម្រៃ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្មេង​ទាំង​នោះ​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ ដោយ​ចាប់​អាជីព​សិល្បៈ​សម្រាប់​ជីវិត"។ អាចារ្យ​ធំ ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ផលិតកម្ម​របស់​លោក​មាន​​បង្រៀន​​ជំនាញ​​បទ​ភ្លេង, សម្ដែង និង​ឌីជេ ជា​ដើម ដែល​​មាន​ធនធាន​គ្រប់គ្រាន់​ទាំង​សម្ភារៈ និង​អ្នក​ជំនាញ​ផ្នែក​សិល្បៈ​បណ្ដុះបណ្ដាល។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គ្រប់គ្រង​មាន​ប្រភព​ខេត្ត​ស្វាយរៀង​រូប​នេះ​បន្ត​ថា ជំហាន​ដំបូង​ផលិតកម្ម មាន​​ការ​ប្រលង​ចម្រៀង​មួយឈ្មោះ​​ថា"សំនៀង​ជាយ​ដែន" នៅ​ថ្ងៃ​ទី៩ ខែ​មេសា​ ២០១៦​ខាង​មុខ​ ដើម្បី​ស្វែង​រក​អ្នក​មាន​សមត្ថភាព និង​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​តែ​ម្ដង៕

 

អត្ថបទ៖ សំ ជំនាញ