គង់ ចាន់រដ្ឋា បង្កាត់ភ្លើងស្នេហ៍ជាមួយតារាកូនភ្លោះ ពេលខ្លះចាប់ច្រឡំ
- 2016-04-08 16:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ចាន់រដ្ឋា បង្កាត់ភ្លើងស្នេហ៍ជាមួយតារាកូនភ្លោះ ពេលខ្លះចាប់ច្រឡំ
ចន្លោះមិនឃើញ
តារាចម្រៀង គង់ ចាន់រដ្ឋា បានសារភាពថា ខ្លួនកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយបុរសម្នាក់ ក្នុងចំណោមតារាកូនភ្លោះដូចរូបភាព ។ អ្វីដែលចាប់អារម្មណ៍នេះ នាងថ្លែងថា មានពេលខ្លះច្រឡំគ្នាម្ដងម្កាល។
គង់ ចាន់រដ្ឋា បានឲ្យដឹងទៀតថា សុភា និង សុភ័ក្រ មានលក្ខណៈដូចគ្នាប្រហែល៨០% ទាំងរូបរាង ក៏ដូចជា អត្តចរិត ដែលធ្វើឲ្យនាងភាន់ច្រឡំជាញឹកញាប់ពេល ស្គាល់គ្នាដំបូង។" ខ្ញុំឧស្សាហ៍កេះហៅខុសច្រើនលើកណាស់ តែយូរតិចទៅចំណាំបាន បច្ចុប្បន្នលែងច្រឡំទៀតហើយ"។
បច្ចុប្បន្ន កញ្ញា គង់ ចាន់រដ្ឋា រួមជាមួយតារាកូនភ្លោះខាងលើ កំពុងតែចូលដៃគ្នាច្រៀងឲ្យផលិតកម្ម 7music production ដើម្បីវាយលុកទីផ្សារ៕
អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ