ក្ដារចុច​ថ្មី​របស់ Microsoft អាច​ប្រើ​បាន​​គ្រប់ iDevice

  • 2016-04-08 18:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hub keyboard គឺ​ជា​ប្រភេទ​ក្ដារចុច​បែប​ថ្មី​របស់​ក្រុមហ៊ុន Microsoft ដែល​ទើប​នឹង​ដាក់​ឱ្យ​ទាញ​យក​នៅ​លើ App Store ដោយ​ឥត​គិត​ថ្លៃ​កាល​ពី​ម្សិលមិញ​ដែល​អាច​ប្រើ​បាន​ជាមួយ​គ្រប់ iDevice ទាំង​អស់។

 

 

 

 

លក្ខណះ​ពិសេស​របស់​ក្ដារចុច​បែប​ថ្មី​នេះ អាច​ឱ្យ​ប្រិយមិត្ត​ងាយ​ស្រួល​ក្នុង​ការ​វាយ​ពាក្យ​បាន​លឿន​  អាច​ស្វែងរក​ឯកសារ​ដែល​នៅ​លើ Cloud បាន​ដូច​ជា One Drive, SharePoint ជា​ដើម អាច​ទាញ​យក​លេខ​ទំនាក់​ទំនង​ពេល​កំពុង​វាយ ជា​ពិសេស​អាច​បកប្រែ​ពាក្យ​បាន​ច្រើន​ភាសា​ទៀត​ផង ប៉ុន្តែ​មិន​មាន​រូប Emoji សម្រាប់​លេង Chat នោះ​ទេ។

 

 

ទាញ​យក​ទីនេះ

 

 

បញ្ជាក់៖ ប្រភេទ​ក្ដារចុច​បែប​ថ្មី​នេះ​មិន​ទាន់​មាន​វត្តមាន​នៅ​លើ Play Store នៅ​ឡើយ​ទេ។

 

អត្ថបទ៖ រក្សា