ទេព បូព្រឹក្ស​នាំ​ម្ចាស់​បទ Baby I am sorry ឡើង​ឆាក CCC សៀមរាប​រសៀល​នេះ

  • 2014-10-26 17:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំពុង​មាន​ប្រជាប្រិយភាព​ពីរ​ដួង កញ្ញា​ទេព បូព្រឹក្ស និង​ម្ចាស់​បទ Baby I am sorry លោក Jimmy Kiss នឹង​ចាប់ដៃ​គ្នា​មក​ផ្តល់​កម្សាន្ត​សប្បាយ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើង​ខ្លាំង CCC សៀមរាប​នា​ពេល​រសៀល​នេះ។

 

កញ្ញា​ទេព បូព្រឹក្ស

លោក Jimmy Kiss

 

លោក Jimmy Kiss ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន តាម​រយៈ​បទ​ចម្រៀង Baby I am sorry ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​លោក​ល្បី​រន្ទឺ។ ចំណែក​តារា​ចម្រៀង​មុខ​ស្រស់​សម្រស់​បាន​កញ្ញា​ទេព បូព្រឹក្ស ក៏​ជា​តារា​ចម្រៀង​ដែល​មាន​ប្រជាប្រិយ និង​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មិត្តៗ​យុវវ័យ។

 

ចាំ​ជួប​គ្នា​នៅ​រសៀល​នេះ​នៅ​សណ្ឋាគារ​បុរី​អង្គរ សម្រាប់​​ការ​ជួប​វត្តមាន​កំពូល​តារា​ចម្រៀង​ទពីរ​ដួង​កញ្ញា ទេព បូព្រឹក្ស និង​លោក Jimmy Kiss ដែល​នឹង​ចូលរួម​ផ្តល់​ការ​កម្សាន្ត​សប្បាយ ទន្ទឹម​ការ​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​ស្វែង​រក​ជើងខ្លាំង CCC សៀមរាប។

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង Smart ហើយ​ចូលរួម​ដោយ SkullcandySkullcandy ជា Brand កាស​ឈានមុខ​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពីជីវិត​រស់នៅ​បែប​តន្រ្តី Fashion និង​កីឡា។ Skullcandy បង្កើត ​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់​ល្អ សម្ភារៈ​ដែល​មាន​តែ​មួយ​និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ចុងក្រោយ​បង្អស់ ដើម្បី​បង្កើត​ផលិតផល​​ឲ្យ​លេច​ធ្លោ​ខុស​ពី​គេ។