Kagawa ​ស៊ុត​ឆ្កឹះ​យ៉ាង​​អស្ចារ្យ​​​យប់​មិញ តែ​ Dortmund ​បាន​ត្រឹម​ស្មើ​

  • 2016-04-11 15:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shinji Kagawa ខ្សែ​បម្រើ​ក្រុម​ Borussia Dortmund ​​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដ៏​អស្ចារ្យ​យប់​មិញ​​ ដោយ​ប្រើ​បច្ចេកទេស​ឆ្កឹះ​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​ផុត​ដៃ​អ្នកចាំទី​យ៉ាង​ល្អ ប៉ុន្តែ​ត្រូវ​​ក្រុម​ម្ចាស់​ផ្ទះ​ Schalke ​តាម​បាន​ស្មើ​ ២-២ វិញ។

 

 

កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ Kagawa បាន​ស៊ុត​ឆ្កឹះ​នៅ​នាទី​៤៩ ដែល​ជា​គ្រាប់​បាល់​ដំបូង​គេ ក្នុង​ការ​ប្រកួត​ Bundesliga ​​រវាង​ Dortmund ទល់​នឹង​ Schalke​ យប់​មិញ។ ១​គ្រាប់​នេះ​ គឺ​ជា​គ្រាប់​ទី​១១​ហើយ នៅ​រដូវ​​កាល​នេះ​ សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ ដែល​ត្រឡប់​ទៅ​លេង​ឲ្យ​ Dortmund ជា​លើក​ទី​២ ​ក្រោយ​លេង​ឲ្យ​ក្រុម​ Manchester United ២​រដូវ​កាល ពុំ​សូវ​ទទួល​បាន​ជោគជ័យ៕ ​ ​តោះ! ចង់​ដឹង​យ៉ាង​ណា សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ talksport

អត្ថបទពេញនិយម
អត្ថបទថ្មី