វិញ្ញាសា​កីឡា​ AK ​ បន្ថែម​ទ្វារ​២​ទៀត​សម្រាប់​វគ្គ​ថ្មី​​

  • 2016-04-11 20:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិញ្ញាសា​កីឡា​ដ៏​ពេញ​និយម​ក្នុង​ប្រភេទ​កីឡា​​អេឡិចត្រូនិក​ AK 2 Online បាន​ update បន្ថែម​នូវ​​ទ្វារ​នរក​​២​ថ្មី​​​បន្ថែម​ទៀត​ក្នុង​វគ្គ​ថ្មី​ក្នុង​ AK2 Online។

 

ទ្វារ​ទាំង​៦​ក្នុង​វគ្គ​Inferno3 ​បាន​ធ្វើ​ការ​បើក​​បន្ថែម​នូវ​ទ្វារ​ចំនួន​២​ទៀត​ហើយ​ខណៈ​ដែល​កាល​ update លើក​មុន​អ្នក​កម្សាន្ត​អាច​​ចូល​បាន​តែ​២​ទ្វារ​ប៉ុណ្ណោះ​សរុប​មក​ពេល​នេះ​អាច​ចូល​បាន​៤​ទ្វារឬ​៤​វគ្គ​ហើយ​។

 

 

វគ្គ​នេះ​គឺ​តម្រូវ​ឱ្យ​អ្នក​កម្សាន្ត​​សហការ​គ្នា​ជា​ក្រុម​ចំនួន​៤​នាក់​ដើម្បី​ចូល​ទៅ​កាន់​ពិភព​មួយ​ដែល​ពោរ​ពេញ​ដោយ​បិសាច​កាច​សាហាវ​ជា​ច្រើន​តាម​ដំណាក់​កាល​នីមួយៗ​ ដូច្នេះ​មាន​ន័យ​ថា​ឥឡូវ​​អ្នក​កាន់​តែ​មាន​ភារកិច្ច​ច្រើន​ក្នុង​ការ​តាម​កម្ចាត់​​បិសាច​ដើម្បី​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​​​បទ​ពិសោធន៍​ថ្មី​ៗរួម​ទាំង​សម្ភារៈ​ល្អ​ៗ​ជា​ច្រើន​នៅ​ទី​នោះ។

 

ក្រៅ​អំ​ពី​វគ្គ​ថ្មី​នេះ​សម្ភារៈ​ថ្មី​ៗ​ជា​ច្រើន​ក៏​នឹង​មាន​វត្ត​មាន​នៅ​ក្នុង MALL ដើម្បី​ឱ្យ​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កម្សាន្ត​ផង​ដែរ ចំណែក​ឯ​រង្វាន់​ដែល​បាន​ពី​ការ Recharge ច្បាស់​ជា​ពេញ​ចិត្ត​សម្រាប់​អ្នក​ដែល​ចង់​បាន​ Exp Soul ជាក់​ជា​ពុំ​ខាន។

 

ដូច្នេះ​ឥឡូវ​នេះ​អ្នក​គួរ​តែ​បើក AK Online ហើយ​ចូល​មក​កម្សាន្ត​វគ្គ​ថ្មី​នេះ​ភ្លាម​ទៅ​ទើប​ដឹង​ថា​សប្បាយ​យ៉ាង​ណា៎!

 

 

 

 

អត្ថបទ៖ អ៊ៅ លីហួរ​