LightReturn និង Klach Ey ជា​ជើងខ្លាំង​ប្រចាំ​ខេត្ត​សៀមរាប

  • 2014-10-27 00:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​សំឡេង​ហ៊ោកញ្ជ្រៀង​យ៉ាង​កង​រំពង​ពី​ទស្សនិកជន និងអ្នក​គាំទ្រ​យ៉ាង​កកកុញ​​រយៈ​ពេល​ពីរ​ថ្ងៃ ​ម្ចាស់​ជើង​ឯក​និង​ជើង​ឯក​រង​ CCC ប្រចាំ​ខេត្ត​សៀមរាប​លែង​ជា​ការ​សង្ស័យ​ហើយ។

 

 

TheReturn បាន​ក្លាយ​ជា​ជើង​ឯក​សេវាកម្សាន្ត Age of Naga បន្ទាប់​ពី​យក​ឈ្នះ​ក្រុម The PremieR នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ជើង​ឯក AK បាន​ទៅ​លើ​ក្រុម Klach Ey ក្រោយ​ពេល​ផ្តួល​ក្រុម Iknow Club យ៉ាង​ប្រផុតប្រផើយ​។

 

សម្រាប់​ជើង​ឯក​ក្នុង​កម្មវិធី​នេះ ទទួល​បាន​ពានរង្វាន់​កិត្តិយស​ចំនួន ១ មេដាយ​កិត្តិយស​ចំនួន ៥ ប្រាក់​រង្វាន់​ចំនួន ១ ពាន់​ដុល្លារ និង ២ ម៉ឺន Sabay Coin ខណៈ​ជើងឯក​រង​ទទួល​បាន​មេដាយ​កិត្តិយស​ចំនួន ៥ ប្រាក់​រង្វាន់​ចំនួន ៥០០ ដុល្លារ និង ២ ម៉ឺន Sabay Coin។

 

បន្ថែម​ពី​រង្វាន់​ខាង​លើ ជើងខ្លាំង​ទាំង ៤ ក្រុម​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ នឹង​ត្រូវ​ធ្វើ​ជា​តំណាង​​ជើងខ្លាំង​សេវា​កម្សាន្ត AK Online និង Age of Naga ប្រចាំ​ខេត្ត​សៀមរាប​ ដើម្បី​ចូលរួម​ប្រកួត​ស្វែង​រក​ជើងខ្លាំង​ប្រចាំ​ប្រទេស​ ក្នុង​ព្រឹត្តិការណ៍ CCC 2014 នៅ​ភ្នំពេញ។

 

អ្វី​ដែល​ពិសេស​ សម្រាប់​សេវាកម្សាន្ត AK ប្រសិនបើ​ក្រុម Klach Ey និង Iknow Club មាន​សមត្ថភាព​អាច​ប្រជែង​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍ CCC 2014 នៅ​ភ្នំពេញ ពួក​គេ​នឹង​​មានឱកាស​ទៅ​ប្រកួត​បន្ត​នៅ​លើ​ឆាក​អន្តរជាតិ​ិកព្រឹត្តិការណ៍ MATIC 2015 ​ប្រទេស​ចិន​នា​ពេល​​ខាង​មុខ​ផង​ដែរ។

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart។ Super 40 គឺជា Promotion ពិសេសថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០​នាទី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់។ កម្មវិធី​​ក៏​ទទួល​បាន​ការ​សហការ​ឧបត្ថម្ភ​ពី SkullCandy ជា  Brand កាស​ឈាន​មុខ​គេ​ បង្កើត​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត​​និង​សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់ល្អ ដើម្បី​បង្កើត​ផលិតផល​លេខ​ធ្លោ​ខុស​​ពី​គេ។

 

បន្ទាប់​ពី​បញ្ចប់ការ​​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​​នៅ​ខេត្ត​សៀមរាប CCC 2014 នឹង​បន្ត​​ធ្វើ​ការ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ជើង​ឯក​ថ្នាក់​ជាតិ​ និង​ដើម្បី​ចម្រាញ់​រក​ជើង​ខ្លាំង​តំណាង​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ។

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព​ចល័ត SmartCall ទៅ​លេខ 987 រួច​ចុច​លេខ 1 ដើម្បី​ស្ដាប់​បទ​ចម្រៀង​អន្តរជាតិ​ល្បីៗUniversal Music។ ចុច *202# ដើម្បី​ទទួល​បាន ៤០ នាទី​សម្រាប់​តេ​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់ថ្ងៃ។ ចុច *999*10# ដើម្បី​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​លឿន​ដូច​ព្យុះ ជាមួយ​បច្ចេកវិទ្យា 4G LTE របស់ Smart

អត្ថបទពេញនិយម
អត្ថបទថ្មី