iPhone​ ​7s​ ​អាច​មាន​រាង​ជា​កញ្ចក់​ទាំង​ស្រុង​

  • 2016-04-18 16:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ iPhone ​អាច​មាន​រាង​ជា​កញ្ចក់​ទាំង​ស្រុង គឺ​ធ្លាប់​​មាន​តាំង​ពី​ជំនាន់​ ​iPhone​ ​4​ ​មក​ម្ល៉េះ​ ប៉ុន្តែ​ពេល​នេះ​ វា​លេច​ឡើង​ម្ដង​ទៀត​ហើយ​ ​សម្រាប់ iPhone 7​។​

 

  ពាក្យ​លេច​ឮ​ថ្មី​ចុង​ក្រោយ​នេះ អាច​មាន​​ភាគ​រយ​ពិត​កម្រិត​ខ្ពស់​ ​ព្រោះ​វា​ជា​ការ​លើក​ឡើង​របស់​លោក​ ​Ming-Chi Kuo​ ​​ដែល​​​ជា​អ្នក​វិភាគ​​ព័ត៌មាន​បច្ចេកវិទ្យា​ដ៏​ល្បី​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​រាល់​ការ​វិភាគ​របស់​លោក ​តែង​តែ​មាន​ភាគ​រយ​ត្រូវ​ច្រើន​បើ​ធៀប​ជា​មួយ​អ្នក​វិភាគ​ផ្សេង​ៗ​។​  

លោក Ming-Chi Kuo

 

ក្នុង​នោះ​ផង​ដែរ ​ក្រៅ​ពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​រូប​រាង​ថ្មី​នៃ​ ​iPhone 7s​ ​ដែល​អាច​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៧​ ​នោះ គឺ​មិន​ទាន់​មាន​ព័ត៌មាន​ណា​ដែល​អះ​អាង​អំពី​លក្ខណៈ​សម្បត្តិ​នានា​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ ​Apple​ ​នេះ​ទេ​៕​

 

អាន​បន្ត​ ​៖​  Toyota​ ​Setsuna​ ​រថយន្ត​អគ្គិសនី​ស្រោប​ឈើ​ដ៏​ទាក់ទាញ​

  ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖phonearena

អត្ថបទថ្មី