រថយន្តថ្មីរបស់ក្រុមហ៊ុនចិន មានរូបរាងដូច Porsche Macan បេះបិត
- 2016-04-19 17:10:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តថ្មីរបស់ក្រុមហ៊ុនចិន មានរូបរាងដូច Porsche Macan បេះបិត
ចន្លោះមិនឃើញ
ថ្មីៗនេះមានគេថតបានរូបរាងនៃរថយន្តម៉ូដែលថ្មីរបស់ក្រុមហ៊ុនចិន Zotye ដែលមើលមួយភ្លែតអាចច្រឡំថាជារថយន្ត Porsche Macan។
រថយន្តម៉ូដែល SR8 នេះឃើញថាមិនត្រឹមតែមានរូបរាងខាងក្រៅដូចគ្នាស្ទើរបេះបិតទៅនឹង Porsche Macan ប៉ុណ្ណោះទេ ប៉ុន្តែផ្នែកខាងក្នុងក៏ឃើញថាមានការរចនារូបរាងដែលខ្ចីពីរថយន្តម៉ូដែល Macan ថែមទៀតផង។ តាមរយៈការរចនាទាំងក្នុងនិងក្រៅនេះ គេអាចនិយាយបានថាក្រុមហ៊ុន Zotye ពិតជាមានបំណងចម្លងម៉ូដតាមពិតមែន។
គួររំលឹកថាកាលពីឆ្នាំកន្លងទៅមានក្រុមហ៊ុនChangan Auto និង Jiangling Motors Corporation បានរួមសហការគ្នាផលិតរថយន្ត Landwind X7 ដែលជារថយន្តមួយចម្លងម៉ូដតាមរថយន្ត Range Rover Evoque ច្បាស់ក្រឡែត។
អំពីលក្ខណៈ សម្បត្តិនៃ SR8 គឺដំណើរការដោយម៉ាស៊ីនទំហំ២លីត្រ មានស៊ីឡាំងចំនួនបួន ដែលជាម៉ាស៊ីនផ្គត់ផ្គង់ដោយក្រុមហ៊ុន Mitsubishi ព្រមទាំងមានប្រព័ន្ធលេខដៃចំនួន៥វគ្គ។
គេរំពឹងថា SR8 នឹងចេញលក់លើទីផ្សារប្រទេសចិនពាក់កណ្ដាលឆមាសទីពីរឆ្នាំ២០១៦នេះ ដោយមានតម្លៃប្រមាណ ១៧០ ០០០យ័ន (ប្រមាណ២៦២០០ដុល្លារ)។ បើប្រៀបនឹង Macan វិញគឺមានតម្លៃប្រមាណ ៩ម៉ឺនដុល្លារឯណោះ៕
ចុចអាន៖ កាន់តែទំនើប និងទាក់ទាញជាមួយ Only Camry
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarAdvice