​វិធី​សាមញ្ញៗ​ ជួយ​ឲ្យ​ឡាន​ដែល​ទុក​ចោល​យូរ​នៅ​តែ​មានគុណភាព​​ល្អ​

  • 2016-04-20 13:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ដែល​ទុក​ចោល​ដោយ​មិន​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឲ្យ​កើត​​មាន​បញ្ហា​មួយ​ចំនួន​ទាំង​លើ​គ្រឿង​បន្លាស់​ និង​រូបរាង​ខាង​ក្រៅ​ ​ប្រសិន​បើ​មិន​បាន​​រក្សា​ទុក​តាម​វិធី​ត្រឹមត្រូវ​ទេ​នោះ។ ត​ទៅ​នេះ​នឹង​បង្ហាញ​វិធី​សាមញ្ញៗ​មួយ​ចំនួន​ ដែល​ជួយ​ការពារ​កុំ​ឲ្យ​ឡាន​ដែល​ទុក​ចោល​យូរ​មាន​បញ្ហា៖

 

-ធ្វើ​យ៉ាង​ណា​បិទ​បាំង​ឲ្យ​ជិត​

 

 

ការ​រក្សា​ទុក​រថយន្ត​នៅ​ក្នុង​​ការ៉ាស​​ចត​ឡាន​ នៅ​ផ្ទះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​​ ដោយ​អាច​ការពារ​រថយន្ត​ពី​ធូលី​ដី​ និង​រក្សា​តុល្យភាព​នៃ​សីតុណ្ហភាព​បាន​ល្អ។ ប្រសិន​បើ​ដាក់​រថយន្ត​ចោល​ហាល​វាល​ អ្នក​​គួរ​ប្រើ​ប្រាស់​កៅស៊ូ​ដើម្បី​គ្រប​ឡាន​ ដោយ​ជួយ​ការពារ​រថយន្ត​ឲ្យ​នៅ​ស្អាត​ល្អ។

 

-លាង​សម្អាត​ឲ្យ​បាន​​ស្អាត​មុន​រក្សា​ទុក​​

 

 

​ស្នាម​ទឹក​​បន្សល់​ពី​ទឹក​ភ្លៀង​ ឬ​លាមក​ចាប​ដែល​ជាប់​នឹង​ឡាន​​​រយៈ​ពេល​យូរ​ពេក​ អាច​បណ្ដាល​ឲ្យ​ថ្នាំ​ឡាន​ខូច។ ដូច​នេះ​ត្រូវ​សម្អាត​ឡាន​ឲ្យ​បាន​ស្អាត​​គ្រប់​កន្លុក​កន្លៀត​ជា​មុន​សិន​ មុន​នឹង​យក​​​រក្សា​​ទុក។

 

-​ប្ដូរ​ប្រេង​ម៉ាស៊ីន​

ប្រសិន​បើ​​មាន​គម្រោង​ថា​​ទុក​រថយន្ត​​ចោល​ត្រឹម​ មួយ​ឬ​ពីរ​សប្ដាហ៍​ អ្នក​អាច​រំលង​ដំណាក់​កាល​នេះ​បាន​ ប៉ុន្តែ​បើ​ទុក​ចោល​លើស​ពី​៣០​ថ្ងៃ​ ត្រូវ​តែ​ប្ដូរ​ប្រេង​ម៉ាស៊ីន។ នេះ​ជា​ការ​ណែនាំ​របស់​ក្រុមហ៊ុន​រថយន្ត​ Ford ​ដោយ​លើក​ហេតុផល​ថា​​ប្រេង​ម៉ាស៊ីន​​ចាស់​​មាន​សារធាតុ​កខ្វក់​ធ្វើ​ឲ្យ​ម៉ាស៊ីន​ខូច។

 

-ចាក់សាំង​ឲ្យ​ពេញ​

 

 

នេះ​ជា​គន្លឹះ​មួយ​ទៀត​សម្រាប់​រថយន្ត​ដែល​ទុក​ចោល​យូរ​លើស​ពី​៣០​ថ្ងៃ។ ការ​ធ្វើ​ដូច​នេះ​អាច​ទប់​ស្កាត់​​កុំ​ឲ្យ​មាន​​សំណើម​​កើត​មាន​ក្នុង​ធុង​សាំង​ និង​កុំ​ឲ្យ​បន្ទះ​បិទ​បើក​ធុង​សាំង​ស្ងួត។

 

-អាគុយ

 

 

អាគុយ​ដែល​មិន​ប្រើ​ក៏​អាច​បាត់​បង់​ថាមពល​បាន​ដែរ។ ដូច​នេះ​រៀង​រាល់​ពី​សប្ដាហ៍​ម្ដង​​ត្រូវ​បញ្ឆេះ​រថយន្ត​ រួច​បើក​បរ​ឲ្យ​បាន​រយៈ​ពេល​១៥​នាទី​​ បើ​អាច​ទៅ​រួច។ ធ្វើ​ដូច​នេះ​ដើម្បី​រក្សា​ថាមពល​របស់​អាគុយ​ កុំ​ឲ្យ​អាគុយ​ងាប់។ ប្រសិន​បើ​មិន​អាច​អនុវត្តន៍​បាន​ អាច​សាក​ល្បង​វិធី​ផ្សេង​ដោយ​ដក​​ខ្សែ​ប៉ូល​ដក​ចេញ​ពី​អាគុយ។

 

-បិទ​រន្ធ​ចេញ​ចូល​ឲ្យ​ជិត

​​​​​​​​​ព្យាយាម​បិទ​រន្ធ​​ទាំង​ឡាយ​ណា​​ដែល​សត្វ​កណ្ដុរ​អាច​ចេញ​ចូល​បាន​ ដូច​ជា​រន្ធ​បំពង់​ស៊ីមាំង ឬ​ដាក់​ថ្នាំ​បណ្ដេញ​កណ្ដុរ​នៅ​ក្នុង​ឡាន​ដើម្បី​​ការពារ​បាន​កាន់​តែ​ខ្ពស់៕

​​​

ចុច​អាន៖ មុន​បញ្ឆេះ​ឡាន​ចេញ​ដំណើរ ​ត្រូវ​ធ្វើ​រឿង​ទាំង​អស់​នេះ​ជាមុន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Edmunds​​​​​