ត្រូវប៉ាន់​ Page មួយ​ប្រាវ Peypey Dy ដូរ​​ឡាន​ថ្លៃ​ជាង​១ម៉ឺន​ដុល្លារ

  • 2016-04-21 17:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Peypey Dy ដែល​ល្បី​ថា អាច​រក​ចំណូល​ពី ​Page ១ខែ​រហូត​ដល់​ទៅជាង​ ​១ពាន់​ដុល្លារ​នោះ ថ្មីៗ​នេះ ​បាន​ប្ដូរ​រថយន្ត​​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​១ម៉ឺន​ដុល្លារ។

 

រថយន្ត​​ដែល Peypey Dy ទើប​តែ​ទិញ​នោះ​គឺ Camry 2002 ក្នុង​តម្លៃ១១០០០ ដុល្លារ ដោយ​លោក​បាន​ទិញ​កាល​ពី​ជាង​១០​ថ្ងៃ​​មុន​នេះ។ មុន​ឈាន​ជិះ Camry 2002 តារា​ភេទ​ទី៣​ម្នាក់​នេះ​ជិះ​ត្រឹម​តែ​រថយន្ត morning ដែល​មាន​តម្លៃ ៨១០០ ដុល្លារ ប៉ុណ្ណោះ។ បែប​នេះ​ក្ដី Camry 2002  មិនមែន​​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​ឡើយ Peypey Dy ថា ប្រសិន​បើ​លោក​មាន​ប្រាក់​ច្រើន លោក​ចង់​ទិញ​ស៊េរី​​ទំនើប​ជាង​នេះ។

 

សូម​ស្ដាប់​វីដេអូ​ស្ដី​ពី​ការ​បក​ស្រាយ​​របស់  Peypey Dy ជុំវិញ​ការ​ប្ដូរ​រថយន្ត​នេះ៕

 

 

អត្ថបទ៖ ខុត សីហា